Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Premier League នឹងអនុញ្ញាតឱ្យផ្លាស់ប្តូរកីឡាករបានចំនួន៥នាក់ ក្នុងមួយប្រកួត

ក្របខ័ណ្ឌ Premier League នឹងអនុញ្ញាតឱ្យក្រុមទាំងអស់ធ្វើការផ្លាស់ប្តូរកីឡាករបានចំនួន៥នាក់ ក្នុងការប្រកួតដែលនៅសេសសល់ក្នុងរដូវកាល១៩-២០។

ការបង្កើតច្បាប់ថ្មីនេះទៅបាន ក៏ដោយសារតែសមាគមន៍បាល់ទាត់អន្តរជាតិហៅកាត់ថា IFAB ព្រមព្រៀងជាមួយមន្រ្តីបាល់ទាត់ក្របខណ្ឌ Premier League អនុញ្ញាតិឱ្យធ្វើការផ្លាស់ប្តូរកីឡាករបានចំនួន៥នាក់ ក្នុងមួយប្រកួត។ បន្ទាប់ពីអនុញ្ញាតបើកឱ្យមានការប្រកួតឡើងវិញ កីឡាករទាំងអស់ត្រូវបានគេយល់ឃើញថា ហាក់នៅមិនទាន់មានកាយសម្បទារឹងមាំល្អដូចមុន ជាពិសេសកម្លាំងតែម្តង ដែលជាហេតុធ្វើឱ្យមានការបង្កើតច្បាប់ថ្មីនេះឡើង។

គួររំលឹកផងដែរថា ក្របខណ្ឌ Premier League នឹងត្រឡប់មកវិញនៅថ្ងៃទី១៨ ខែមិថុនាខាងមុខ បន្ទាប់ពីពន្យារពេលប្រកួតតាំងពីថ្ងៃទី១០ ខែមីនា ដោយសារវិបត្តិកូវីដ-១៩៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ livescore

from: https://tnaot.com/km/m/detail/article/9327803