Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ្នកដែលត្រឡប់មកពីប្រទេសគុយវ៉ែតម្នាក់បានឆ្លងមេរោគកូវីដ-១៩

កាលពីថ្ងៃសុក្រ ប្រទេសថៃមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ-១៩ ចំនួនម្នាក់ដែលត្រូវគេបញ្ជាក់ថាជាអ្នកវិលត្រឡប់មកពីប្រទេសគុយវ៉ែត​បានធ្វើតេស្តវិជ្ជមានមុនពេលចាកចេញពី​មជ្ឈមណ្ឌលដាក់ឱ្យនៅដាច់ដោយឡែក និងមិនមានអ្នកស្លាប់ថ្មីឡើយ។

លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពមេរោគកូវីដ-១៩ ​បានមានប្រសាសន៍ថា អ្នកជំងឺចុងក្រោយគឺជាបុរសអាយុ៤៥ឆ្នាំ ធ្វើការក្នុងរោងចក្រមួយនៅប្រទេសគុយវ៉ែត។ គាត់បានមកដល់ប្រទេសថៃនៅថ្ងៃទី២៤ ខែឧសភា ហើយត្រូវបានគេនាំទៅកន្លែងដាក់​ឱ្យនៅដាច់ដោយឡែកមួយនៅទីក្រុងបាងកក។ ការធ្វើតេស្តលើកទី១ នៅថ្ងៃទី២៦ ឧសភា គឺលទ្ធផលអវិជ្ជមាន ប៉ុន្តែការធ្វើតេស្តលើកទី២ នៅថ្ងៃពុធ មុនពេលដែលគាត់ត្រូវបាន​អនុញ្ញាតឱ្យចាកចេញលទ្ធផលក៏បង្ហាញនូវភាពវិជ្ជមាន។ គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យមួយនៅទីក្រុងបាងកក។ លោកវេជ្ជបណ្ឌិត Taweesilp បាននិយាយថា ក្រុម​អ្នកដែលមកពីបរទេស​ត្រូវធ្វើតេស្តរកមេរោគចំនួន២ដង។ ទី​១ គឺ៣ទៅ៥ថ្ងៃ បន្ទាប់ពីត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក និងលើកទី២ មុនពេលពួកគេ​ចាកចេញពីកន្លែងដាក់ឱ្យនៅដាច់ដោយឡែក ។

រូបតំណាង

ករណី​អ្នកឆ្លងសរុបក្នុងប្រទេស​មានចំនួន៣១០២នាក់ ​បច្ចុប្បន្នមានអ្នកជំងឺ៧៣នាក់ កំពុង​សម្រាកព្យាបាលក្នុងមន្ទីរពេទ្យនៅឡើយ រីឯចំនួនអ្នកស្លាប់មិនមានការផ្លាស់ប្តូរទេគឺនៅរក្សាចំនួន៥៨នាក់ដដែល។ ​ចំនួនអ្នកឆ្លងនៅលើពិភពលោកបានកើនដល់​ ៦.៦៩លាននាក់ និងមានអ្នកស្លាប់ចំនួន៣៩៣ ១៤២​នាក់។ សហរដ្ឋអាមេរិកមានចំនួនអ្នកឆ្លងច្រើនជាងគេគឺ ១.៩២លាននាក់ ​និងមានអ្នកស្លាប់ច្រើនបំផុតគឺ ១១០១៧៣នាក់​។

បច្ចុប្បន្នប្រទេសប្រេស៊ីលជាប់ចំណាត់ថ្នាក់ទី២ ដែលមានចំនួនអ្នកឆ្លងដល់ទៅ ៦១៥៨៧០នាក់ ​និងចំនួនអ្នកស្លាប់ ៣៤០៣៩នាក់។ លោកវេជ្ជបណ្ឌិត Taweesilp បានមានប្រសាសន៍ថា ចំនួនអ្នកឆ្លងថ្មីនៅទូទាំងពិភពលោកគឺខ្ពស់ណាស់ហើយប្រេស៊ីលមានករណីថ្មីច្រើនជាងសហរដ្ឋអាមេរិក៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9327780