Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យអាមេរិក លុតជង្គង់គោរពវិញ្ញាណក្ខន្ធ George Floyd

ការស្លាប់របស់ជនជាតិស្បែកខ្មៅ George Floyd បានធ្វើឲ្យកក្រើកពិភពលោក ហើយមន្ត្រីជាច្រើនរបស់អាមេរិក មានសកម្មភាពគាំទ្រដល់ជនជាតិស្បែកខ្មៅ​។ នៅពេលនេះដែរ បណ្តាសមាជិកព្រឹទ្ធសភាអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ បានលុតជង្គង់​ នៅក្នុងរដ្ឋសភា រយៈពេល ជាង​៨នាទី ដើម្បីគោរពវិញ្ញាក្ខន្ធដល់ជនជាតិស្បែកខ្មៅ​ George Floyd ស្លាប់ ក្រោមជង្គង់របស់ប៉ូលិសអាមេរិក​។

សកម្មភាពខាងលើ បានធ្វើឡើងទៅតាមគំរូរបស់សមាជិកព្រឹទ្ធសភា​ មកពីរដ្ឋ New Jersey លោក Cory Booker ដោយសមាជិកទាំងអស់លុតជង្គង់ ​រយៈពេល​៨ នាទី និង៤៦វិនាទី​​​ ដែលជាពេលវេលា របស់ជនរងគ្រោះ ​ស្ថិតនៅក្រោមជង្គង់របស់​ប៉ូលិស រហូតដល់ដាច់ខ្យល់ស្លាប់​។

សមាជិកព្រឹទ្ធសភាអាមេរិកជាច្រើនរូប បានលុតជង្គង់ឱនក្បាលគោរពដល់សពជនរងគ្រោះ។ តំណាង Booker បានលើកឡើងថា​ « ថ្ងៃនេះ​យើងមានវត្តមាននៅទីនេះគឺដើម្បីបង្ហាញពីការឈឺចាប់ ក្រោយ​ការស្លាប់យ៉ាងអាណោចអាធម្មរបស់​ George Floyd ។ ចំណែកតំណាងរាស្ត្រ Ahmaud Arbery, Breonna Taylor​ បានលើកឡើងថា «យើង​ចង់លើកកម្ពស់សិទ្ធិសេរីភាពរបស់អស់លោកអ្នក ដូច្នេះយើង​ចាំបាច់ត្រូវតែធ្វើគ្រប់យ៉ាង ដើម្បីការពារអ្នកនៅរស់»។

នេះក៏ជាពេលវេលា ដែលតំណាងរាស្ត្រអាមេរិក​ ជួបមុខគ្នាផ្តាល់ ក្រោយរយៈពេលជាច្រើនខែមិនបានជួបគ្នា​​។ ក្នុងពេលជួបជុំគ្នា តំណាងរាស្ត្រទាំងអស់បានគោរពទៅតាមច្បាប់ ដោយ​ពាក់ម៉ាស់ទាំងអស់​គ្នា ដើម្បីបញ្ចៀសការឆ្លងកូវីដ​១៩៕ ប្រែសម្រួលដោយ៖​ MEO

from: https://tnaot.com/km/m/detail/article/9327722