Cristiano Ronaldo គឺជាបុគ្គលដែលរកបានចំណូលពីបណ្ដាញសង្គម Instagram ច្រើនជាងបុគ្គលល្បីៗក្នុងពិភពកីឡាអំឡុងការរាលត្បាតនៃវីរុស covid-19 ដោយរូបគេអាចរកបានរហូតដល់ទៅ ១.៩លានផោន។
បើយោងតាមការសិក្សារបស់គេហទំព័រ weareattain បានឲ្យដឹងថា Ronaldo មានអ្នកឧបត្ថម្ភចំនួន៤ក្រុមហ៊ុន អំឡុងការរាលត្បាតនៃវីរុសខាងលើ និងទទួលបានចំណូល ៤៧០,៥៨៤ផោន ក្នុងមួយក្រុមហ៊ុន ពីថៃ្ងទី១២ខែមិនា ដល់ថៃ្ងទី១៤ ខែឧសភា។
ជាមួយគ្នានេះដែរ ដៃគូប្រជែងររាប់ឆ្នាំគឺ Lionel Messi ស្ថិតនៅលេខ២ បន្ទាប់ពីរកបាន ១.៣លានផោន ខណៈ Neymar ស្ថិតនៅលេខ៣ ដោយរកបាន ១.២លានផោន។
ខាងក្រោមនេះគឺជាបុគ្គលកីឡាល្បីៗទាំង១០ រកបានចំណូលពី Instagram ច្រើនជាងគេអំឡុង covid-19
1. Cristiano Ronaldo – £1,882,336
2. Lionel Messi – £1,299,373
3. Neymar – £1,192,211
4. Shaquille O’Neal – £583,628
5. David Beckham – £405,359
6. Virat Kohli – £379,294
7. Zlatan Ibrahimovic – £184,413
8. Dwyane Wade – £143,146
9. Dani Alves – £133,694
10. Anthony Joshua – £121,500
ប្រភព៖ Sportbibble