Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មេបក្សប្រឆាំងវេណេហ្ស៊ុយអេឡា រត់ចូលស្ថានទូត​បារាំង​

បើតាមការចេញផ្សាយរបស់សារព័ត៌មាន France24 នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០​ បានបញ្ជាក់ថា លោក Jorge Arreaza រដ្ឋមន្ត្រីក្រសួង​ការបរទេស​របស់ប្រទេស​អាមេរិក​ខាងត្បូង​​​មួយនេះ បានថ្លែងថា មេដឹកនាំគណបក្សប្រឆាំង ​នៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា លោក Juan Guaido បានរត់ចូល​ជ្រកកោន ​​នៅក្នុងស្ថានទូត​បារាំង​ ប្រចាំនៅទីក្រុង​ការ៉ាកាស។ 

ព័ត៌មាននេះ​បានកើត​ឡើង បន្ទាប់ពីរយៈពេល​៣ថ្ងៃ​ ប្រធានាធិបតី Nicolas Maduro បានអះអាងថា ដៃគូប្រឆាំង​របស់លោក បាននិងកំពុង ស្ថិតនៅ​ក្នុងសភាព «លាក់ខ្លួន» នៅ​ទីតាំងស្ថានទូត​មួយកន្លែង ។ 

លោក Jorge Arreaza បានថ្លែង កាលពីថ្ងៃទី៤ ខែមិថុនាថា «យើងមិនអាច​ចូល​ទៅខាងក្នុងបរិវេណ​ស្ថានទូត​របស់ប្រទេសណាមួយ​បានឡើយ ទោះបីជាមានរឿង​បែបណាកើតឡើងក៏ដោយ ដូចយ៉ាង​ស្ថានទូត​អេស្ប៉ាញ និងបារាំង​​ នៅពេលនេះអឺចឹង ។ ដូច្នេះនេះមានន័យថា បើទោះជាមានដីកាបញ្ជាឲ្យឃាត់ខ្លួន​របស់រដ្ឋអាជ្ញាក្ដី ក៏កងកម្លាំងមិនអាចធ្វើបានដែរ»។

រដ្ឋមន្ត្រីការបរទេស Jorge Arreaza​ បានធ្វើអត្ថាធិប្បាយយ៉ាងដូច្នេះ នៅពេល​មានការសាកសួរ​អំពីវត្តមាន​របស់​​មន្ត្រីថ្នាក់ដឹកនាំគណបក្សប្រឆាំង​ល្បីមួយរូប ឈ្មោះ Leopoldo Lopez ដែលរត់ចូល​ទៅក្នុង​ភូមិគ្រឹះរបស់ឯកអគ្គរាជទូតអេស្ប៉ាញ ខណៈ​លោក Juan Guaido កំពុងលាក់ខ្លួន នៅ​ក្នុងស្ថានទូតប្រទេស​បារាំង៕ ​ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9327640