Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បណ្តារដ្ឋមន្រ្តីក្នុងតំបន់ស្វែងរកមធ្យោបាយដើម្បីជួយសម្រួលដល់ពាណិជ្ជកម្មអាស៊ាន

AKP ភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ — កាលពីថ្ងៃទី៤ ខែមិថុនា បណ្តារដ្ឋមន្រ្តីសេដ្ឋកិច្ចមកពីប្រទេសសមាជិកអាស៊ានបានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអ៊ិនធឺណេត ដើម្បីអនុវត្តសេចក្តីណែនាំពីមេដឹកនាំអាស៊ាន ដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ពិសេសស្តីពីជំងឺកូវីដ-១៩ កាលពីថ្ងៃទី ១៤ ខែមេសា កន្លងមកនេះ។

លោក Tran Tuan Anh រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ដែលជាប្រធាន អាស៊ានឆ្នាំ ២០២០ បានធ្វើជាអធិបតីនៃកិច្ចប្រជុំនេះ។

រដ្ឋមន្រ្តីទាំងអស់បានអនុម័តលើផែនការសកម្មភាពទីក្រុងហាណូយ ដែលមានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅក្នុងប្លុក និងភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ ចំពេលមានស្ថានភាពផ្លាស់ប្តូរនៅក្នុងតំបន់ដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩។

ផែនការសកម្មភាពនេះ ត្រូវបានបង្កើតឡើងដោយផ្អែកទៅលើសេចក្តីថ្លែងការណ៍រួមពី រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ដែលត្រូវបានស្នើឡើងដោយប្រទេសវៀតណាម នឹងត្រូវបានអនុម័តនៅឯកម្មវិធីរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានកាលពីខែមីនា។

ផែនការនេះរួមបញ្ចូលទាំងវិធានការជាក់ស្តែងក្នុងការចាប់ផ្តើមសេដ្ឋកិច្ចអាស៊ានឡើងវិញ ដូចជាការប្តេជ្ញាចិត្តក្នុងការបើកទីផ្សារដើម្បីធានាសន្តិសុខស្បៀង នឹងបង្កើនសមត្ថភាពសម្រាប់ការស្តារ និងនិរន្តរភាពនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់។

ក្រៅពីការជៀសវាងវិធានការថ្មី និងមិនចាំបាច់នៃការមិនយកពន្ធគយ ប្លុកនេះក៏នឹងបង្កើតវេទិកាដើម្បីសម្រួលដល់ពាណិជ្ជកម្មក្នុងតំបន់ និងលើកកម្ពស់ ព្រមទាំងគាំទ្រដល់ការភ្ជាប់ទំនាក់ទំនងខ្សែសង្វាក់ផ្គត់ផ្គង់ផងដែរ។

វាក៏នឹងបង្កើនប្រសិទ្ធភាពបច្ចេកវិទ្យា និងពាណិជ្ជកម្មឌីជីថល ដើម្បីជួយដល់សហគ្រាស ជាពិសេសសហគ្រាសខ្នាតតូច និងមធ្យម (MSMEs) ។

ការអនុម័តលើផែនការសកម្មភាពនេះ បានបង្ហាញអំពីតួនាទីរបស់សហគមន៍អាស៊ានក្នុងការឆ្លើយតប និងសម្របខ្លួនទៅនឹងជំងឺកូវីដ-១៩ ក៏ដូចជាក្នុងនាមជាប្រធានអាស៊ានរបស់វៀតណាមនៅឆ្នាំ ២០២០ ។

រដ្ឋមន្រ្តីទាំងនោះក៏បានពិនិត្យមើលសេចក្តីថ្លែងការណ៍រួម ដែលចេញដោយក្រុមប្រឹក្សាប្រឹក្សាអាជីវកម្ម រួមទាំងក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចអាស៊ានផងដែរ៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)

from: https://tnaot.com/km/m/detail/article/9327515