Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ដឹងពីថៃ្ងប្រកួតវិញនៃលីគកំពូលកម្ពុជា និងពានសម្ដេចតេជោ ហ៊ុន សែន ព្រមទាំងកំណែទម្រង់មួយចំនួន

ការប្រកួតបាល់ទាត់ពានរង្វាន់ Metfone Cambodia League នឹងត្រូវចាប់ផ្ដើមវិញនៅថៃ្ងទី៤ និងទី៥ ខែកក្កដា ស្របពេលពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន គឺនៅថៃ្ងទី៣០ និងថៃ្ងទី០១ ខែមិថុនា ដល់២៩ កក្កដា សម្រាប់ថ្នាក់ខេត្ដ ឯថ្នាក់ជាតិគឺពីថៃ្ងទី១២ និង១៣ ខែសីហា ដល់២៧ ខែវិច្ឆិកា។

ចំពោះការប្រកួតលីគ ជើងទីមួយនឹងបន្តពីសប្ដាហ៍ទី៦ ហើយគ្រោងបញ្ចប់នៅថ្ងៃទី១២ និងទី១៣ ខែកញ្ញា មុនចាប់ផ្ដើមជើងទីពីរពីថ្ងៃទី២០ ខែកញ្ញា ដល់ថ្ងៃទី២៤ និង២៥ ខែតុលា។

អ្វីដែលកែប្រែនោះគឺ ចាប់ពីជើងទីពីរនេះ ក្រុមកំពូលទាំង៦ត្រូវប្រជែងគ្នាយកចំណាត់ថ្នាក់លេខមួយ, លេខពីរ និងលេខបី ចំណែកក្លឹបនៅលំដាប់ទី៧ដល់ទី១៣ប្រកួតគ្នាជាធម្មតា។

សម្រាប់ការគិតពិន្ទុវិញ គឺបូកបន្តគ្នាដោយគិតលើពិន្ទុសរុបជើងទីមួយ និងផលសងគ្រាប់បាល់។ ចំណែកជើងទីពីរ គឺតាមប្រព័ន្ធ Head-Head៕

ប្រភព៖ CNCC

from: https://tnaot.com/km/m/detail/article/9327456