Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មេដឹកនាំពិភពលោកសន្យា ផ្តល់មូលនិធិ​​ ៨,៨ ពាន់លានដុល្លារ ផលិតនិងចែកចាយវ៉ាក់សាំង

មេដឹកនាំជុំវិញពិភពលោក​ បានសន្យាថា នឹងផ្តល់​មូលនិធិ​ សរុបប្រហែល​ ៨,៨​ ពាន់លានដុល្លារ​អាមេរិក សម្រាប់ផលិត និងចែកចាយ​វ៉ាក់សាំង​​ពិភពលោក ទៅកាន់ប្រទេស​ក្រីក្របំផុត​ក្នុងលោក ដើម្បីប្រយុទ្ធប្រឆាំង​នឹងជំងឺឆ្លងផ្សេង​ៗ ក្នុងនោះរួមបញ្ចូលជំងឺកញ្ជ្រិល និងជំងឺស្វិតដៃជើង​ ផងដែរ ។ 

ការសន្យាផ្តល់មូលនិធិទាំងនេះ ​ត្រូវបានធ្វើឡើង នៅក្នុង​អំឡុងពេលជំនួប​កំពូល ​ស្តីអំពីវ៉ាក់សាំងសកលលោក​​ឆ្នាំ២០២០ ប្រារព្ធឡើង ​នៅ​ប្រទេសអង់គ្លេស ក្រោមអធិបតី​របស់លោកនាយករដ្ឋមន្ត្រី Boris Johnson កាលពីថ្ងៃទី​៤ ខែមិថុនា ឆ្នាំ២០២០ ។ 

 

គួរបញ្ជាក់ថា ចក្រភពអង់គ្លេស ​នៅតែជាប្រទេស​ផ្តល់មូលនិធិច្រើនជាងគេបំផុត​ដល់អង្គការវ៉ាក់សាំង Gavi ជាអង្គការសម្ព័ន្ធវ៉ាក់សាំងមួយ​​ ហើយនឹងត្រូវចំណាយ​លុយ ប្រហែល​២ពាន់លានដុល្លារ​​ នៅក្នុង​រយៈពេល​៥ឆ្នាំខាងមុខនេះ។

អង្គការសម្ព័ន្ធវ៉ាក់សាំងនេះ​ បានអះអាងថា មូលនិធិទាំងនេះ ​នឹង​ជួយ​សង្គ្រោះ​ដល់កុមារ​ប្រហែល​៣០០​លាននាក់ ​រស់នៅក្នុងប្រទេស​ក្រីក្រ​បំផុត នៅ​ជុំវិញពិភពលោក ៕ ប្រែសម្រួលដោយ៖​ thach yat

from: https://tnaot.com/km/m/detail/article/9327389