Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ៊ីរ៉ង់ ដោះលែងពលរដ្ឋអាមេរិក ក្រោយមានកិច្ចព្រមព្រៀង

កាលពីថ្ងៃទី​៥ ខែមិថុនា​ សារព័ត៌មាន​រ៉យទ័រ ​បានផ្សាយថា អតីតមន្ត្រីទាហានជើងទឹកអាមេរិក ​​ដែលអ៊ីរ៉ង់ឃុំខ្លួន កាលពីឆ្នាំ​២០១៨នោះ ត្រូវបានរដ្ឋាភិបាលអ៊ីរ៉ង់ដោះលែង​​ឲ្យមានសេរីភាពវិញហើយ ក្រោយការឆ្លងកូវីដ​១៩។ ការដោះលែងនេះ ក៏ជាផ្នែកមួយ​ នៃកិច្ចព្រមព្រៀង អនុញ្ញាតឲ្យជនជាតិអ៊ីរ៉ង់ ​នៅអាមេរិក បានវិលត្រឡប់ទៅកាន់អ៊ីរ៉ង់ ជួបសួរសុខទុកសាច់ញាតិ។

ទន្ទឹមនឹងនេះ​ អ៊ីរ៉ង់​បានដោះលែងពលរដ្ឋអាមេរិក ឈ្មោះ​ Michael White ​​ជាការដោះដូរ​ជាមួយអាមេរិក អនុញ្ញាតឲ្យលោក Majid Taheri អ្នកវិទ្យាសាស្ត្រអ៊ីរ៉ង់​ដែលអាមេរិក ឃុំខ្លួន បានវិលត្រឡប់មកអ៊ីរ៉ង់ សួរសុខទុក្ខបងប្អូន។ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន សង្ឃឹមថា សកម្មភាពខាងលើ​អាចនឹងបើកផ្លូវដល់ទំនាក់ទំនងប្រទេសទាំងពីរ កាន់តែល្អប្រសើរឡើងវិញ។​

​ភាពតានតឹង រវាងអ៊ីរ៉ង់ ​និងអាមេរិក បានកើតឡើង ក្រោយពេលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដកអាមេរិកចេញពីកិច្ចព្រមព្រៀងបរមាណូ កាលពីឆ្នាំ​២០១៥ ដោយអាមេរិកចោទប្រកាន់អ៊ីរ៉ង់ថា បានផលិតមីស៊ីល​ដើម្បីប្រឆាំង​នឹងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន​ ក៏ដូចជា បង្កើនឥទ្ធិពលរបស់ខ្លួន នៅតំបន់មជ្ឈិមបូព៌ា៕ ប្រែសម្រួលដោយ៖MEO

from: https://tnaot.com/km/m/detail/article/9327276