Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

BTS ស្ថិតក្នុងចំណាត់ថ្នាក់កំពូលនៃក្រុមតារាចម្រៀងទាំង៥០ ដែលមានប្រាក់ចំណូលខ្ពស់ក្នុងពិភពលោក

យោងតាមទស្សនាវដ្តី Forbes បានឱ្យដឹងថា ក្រុមតារាចម្រៀង BTS គឺជាក្រុមតារាចម្រៀងកូរ៉េមួយក្នុងចំណោមតារាដែលរកចំណូលបានខ្ពស់បំផុតទាំង៥០ នៅលើពិភពលោក ។

នៅថ្ងៃទី០៤ ខែមិថុនា ទស្សនាវដ្តី Forbes បានចេញនូវបញ្ជីឈ្មោះតារាល្បី ១០០នាក់ សម្រាប់ឆ្នាំ២០២០ ដែលឈរនៅចំណាត់ថ្នាក់កំពូលតារាងក្នុងការរកចំណូលបានច្រើនជាងគេបំផុតនៅលើពិភពលោក និងរួមបញ្ចូល Kylie Jenner ផងដែរ ។

BTS ដណ្តើមបានលេខ៤៧ ក្នុងបញ្ជីដែលមានចំណូលគិតលើពន្ធ ៥០លានដុល្លារ។ ទស្សនាវដ្តី Forbes សរសេរថា “ក្រុមតារាចម្រៀង K-pop អាចរកចំណូលបាន ១៧០លានដុល្លារ ក្នុងឆ្នាំ២០១៩ គឺអាចរកចំណូលបានច្រើនជាងតារាចម្រៀងល្បីៗមួយចំនួនរបស់សហរដ្ឋអាមេរិកទៅទៀត” ។

កាលពីឆ្នាំមុនក្រុម BTS បានបង្ហាញខ្លួនជាលើកដំបូងរបស់ពួកគេនៅលើតារាងតារាល្បីៗ ១០០នាក់ ដែលឈរលេខរៀងទី៤៣។ ក្នុងឆ្នាំទាំងពីរនេះ BTS គឺជាក្រុមសិល្បករកូរ៉េតែមួយគត់នៅក្នុងបញ្ជីនេះផងដែរ ។

គួរបញ្ជាក់ដែរថា បញ្ជីឈ្មោះតារា ១០០នាក់ ត្រូវបានដាក់ពិន្ទុតាមរយៈតួលេខ ដោយផ្អែកលើទិន្នន័យមកពី Nielsen Music/MRC Data, Pollstar, IMDB, NPD BookScan និង ComScore និងបន្ថែមលើបទសម្ភាសន៍ជាមួយអ្នកជំនាញ និងតារាល្បីៗជាច្រើនទៀត ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ soompi

from: https://tnaot.com/km/m/detail/article/9327165