Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Taemin សមាជិកក្រុម SHINee បញ្ជាក់ពីការវិលត្រឡប់នៅខែក្រោយ

នៅពីថ្ងៃទី០៥ ខែមិថុនានេះ អ្នកតំណាងមកពីផលិតកម្ម SM Entertainment បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានផ្សេងៗថា “លោក Taemin សមាជិករបស់ក្រុម SHINee បច្ចុប្បន្នកំពុងរៀបចំខ្លួនដោយមានគោលបំណងបង្កើតការសម្តែងទោលនៅខែកក្កដា ខាងមុខនេះ ។ 

នេះជាការវិលត្រឡប់មកវិញ ជាមួយបទចម្រៀងទោលលើកដំបូងរបស់ខ្លួនក្រោយពីបានបាត់មុខពីសិល្បៈប្រហែល ១ឆ្នាំនិង ៥ខែ។ កាលពីឆ្នាំមុន ក្រុម SHINee ក៏បានស្វាគមន៍អ្នកគាំទ្ររបស់ពួកតាមរយៈការផ្សព្វផ្សាយអាល់ប៊ុមបទចម្រៀងថ្មី ដែលត្រូវបានរៀបចំឡើងដោយផលិតកម្ម SM Entertainment ផងដែរ ។

គួរបញ្ជាក់ដែរថា សម្រាប់ព័ត៌ជាក់លាក់បន្ថែមទៀត ក្នុងការត្រឡប់មកវិញរបស់ Taemin ផលិតកម្ម SM Entertainment នឹងបញ្ជាក់នៅពេលក្រោយ ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ allkpop

from: https://tnaot.com/km/m/detail/article/9327043