Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Highlander បុកជាមួយកុងតឺន័រ FUSO សន្លប់ម្នាក់ ប៉ុន្តែសំណាងគ្មានអ្នកស្លាប់

ភ្នំពេញ៖ ​បុរសម្នាក់បើករថយន្ត Highlander ខ្វះការប្រុងប្រយ័ត្នរេចង្កូតទៅមុខរថយន្តកុងតឺន័រ ចំហៀងខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យស្ត្រីរួមដំណើរជាមួយសន្លប់ស្ដូកស្ដឹង។ ហេតុការណ៍នេះ កើតឡើងនៅ វេលាម៉ោង ៨និង ២០ នាទីយប់ថ្ងៃទី៤ ខែមិថុនាឆ្នាំ ២០២០ នៅជិតនឹងប៉ុស្តិ៍នគរបាលសង្កាត់ក្រាំងធ្នង់ តាមដោយផ្លូវ ១៩៦២ ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

​​សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្ត Highlander ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2P-4047 ដោយមានស្ត្រី​​ម្នាក់រួមដំណើរជាមួយ ធ្វើដំណើរទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុ ​បានរេចង្កូតទៅខាងឆ្វេង​ ជ្រុលទៅបុករថយន្តកុងតឺន័រ មួយគ្រឿងម៉ាក FUSO ក្បាលពណ៌បៃតងពាក់ស្លាកលេខកំពង់ស្ពឺ 3A-2258 ធ្វើដំណើបញ្ច្រាស់ទិសដៅគ្នាពីលិចទៅកើត ចំកង់រថយន្តកុងតឺន័រ ខាងក្រោយផ្នែកឆ្វេងពេញ ទំហឹងធ្វើឲ្យរថយន្ត​ Highlander វិលមួយជុំខ្ទាតទៅចិញ្ចើមផ្លូវបណ្តាលឲ្យ ស្ត្រី​រួមដំណើរជាមួយសន្លប់ស្តូកស្តឹង។

​​ភ្លាមៗនោះ ជនរងគ្រោះ ត្រូវបាន​បុរស​ជាអ្នកបើករថយន្ត Highlander បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនមួយកន្លែងដោយខ្លួនឯង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ ឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងរថយន្តកុងតឺន័រមិនមានការខូតខាតធ្ងន់ធ្ងរនោះទេ ហើយក៍មិនបានទាមទារសំណងនោះដែរ រួចបានបន្តដំណើរទៅមុខទៀតបាត់​។ចំណែករថយន្ត Highlander សមត្ថកិច្ចបានប្រគល់ជូនម្ចាស់ស្ទូចយកទៅជួសជុលដោយខ្លួនឯង៕ ដោយ៖ ផេង ភាព

from: https://tnaot.com/km/m/detail/article/9326567