Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជនបរទេសម្នាក់ដេកស្លាប់លើជណ្តើរ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក

ភ្នំពេញ៖ បុរសជនបរទេសម្នាក់បានដេកស្លាប់ នៅលើកាំជណ្តើរ ផ្ទះប្រជាពលរដ្ឋជាន់ទី១ ដោយមិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើលនៅព្រឹកព្រលឹម ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅចំណុចផ្លូវ១១០កែង ផ្លូវ១៣សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ​ មានអ្នករស់នៅជាន់លើបានចុះពីលើផ្ទះ មកខាងក្រោមស្រាប់តែឃើញមានបុរសជនបរទេសម្នាក់ បានដេកស្លាប់នៅលើកាំជណ្តើជាន់ទី១ ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានតែម្តង ។

ប្រភពដដែលបានបន្តថា ការស្លាប់របស់ជនបរទេសខាងលើ សង្ស័យប្រើប្រាស់ថ្នាំញៀនលើសកំរឹត បណ្តាលឲ្យគាំងបេះដូងស្លាប់បែបនេះ ។

បុរសជនបរទេស​មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថាប្រហែលជាជនជាតិបារំាង មានវ័យជាង៤០ឆ្នាំ ស្លៀកខោខ្លីខ្មៅ អត់ពាក់អាវ ។

​សមត្ថកិច្ចជំនាញ បានដឹកយកសពបុរសខាងលើទៅរក្សាទុកនៅវត្តទឹកថ្លា រង់ចាំគ្រូពេទ្យជំនាញមកត្រួតពិនិត្យ ថាតើជនបរទេសខាងលើនេះស្លាប់ដោយសារមូលហេតុអ្វីពិតប្រាកដ៕ ដោយ៖ សួង សាម

from: https://tnaot.com/km/m/detail/article/9326408