Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្មេងសោះ មានគំនិតច្នៃប្រឌិតខ្ពស់ ទទួលបានពានពីប្រធានាធិបតី

ក្មេងប្រុស​​ម្នាក់​ រស់នៅក្នុងប្រទេសកេនយ៉ា អាយុ​ទើបតែ​​៩ឆ្នាំប៉ុណ្ណោះ តែ​មានគំនិតច្នៃប្រឌិតខ្ពស់ បង្កើតបានម៉ាស៊ីន​លាងជម្រះ​ដៃ ​​ការពារ​​ពីការឆ្លងវីរុស​កូវីដ​១៩ ។ 

ការច្នៃប្រឌិតរបស់គេ ទទួលបាន​ការទទួលស្គាល់​យ៉ាងទូលំទូលាយ រហូត​ដល់ប្រធានាធិបតី Uhuru Kenyatta ប្រគល់​ពានរង្វាន់ជូន​ជាការលើកទឹកចិត្ត​ផងដែរ ។ 

បើតាមការចេញផ្សាយរបស់ UPI ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ២០២០​ បញ្ជាក់ថា កុមារា Stephen Wamukota អាយុ​៩ឆ្នាំ រស់នៅក្នុងរដ្ឋ Bungoma មានគំនិតច្នៃប្រឌិតខ្ពស់ បង្កើតបានម៉ាស៊ីន​លាងសម្អាតដៃ​​ជាមួយ​សាប៊ូ​ បង្ការការឆ្លងរាតត្បាត​ពីវីរុស​កូវីដ​១៩ ។ 

ការច្នៃប្រឌិតនោះ គឺប្រើឈ្នាន់ជើងប៉ុណ្ណោះ ធ្វើឲ្យទឹក និងសាប៊ូ​លាយបញ្ចូលគ្នាបានលាងសម្អាតដៃ ។ កាត់បន្ថយ​ដៃ​ទាំងគូ ពីការប៉ះពាល់​វត្ថុ​ដទៃផ្សេងៗទៀត​​ដែលកខ្វក់នៅទីនោះ ។ 

កុមារា Wamukota និយាយថា ការច្នៃប្រឌិត​នេះ​មានជំនួយ​ពីឪពុករបស់គេផងដែរ ហើយប្រើប្រាស់សម្ភារ​អស់តម្លៃប្រហែល​៣០ដុល្លារប៉ុណ្ណោះ ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9326198