Juilan Weigl និង Andrija Zivkovic ដែលជាកីឡាកររបស់ Benfica ត្រូវបានគេរាយការណ៍ថា បានរងរបួសពីការវ៉ាយប្រហាររបស់អ្នកគាំទ្រខ្លួន នឹងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។
ការវ៉ាយប្រហាររបស់អ្នកគាំទ្រនេះ បានធើ្វឡើងបន្ទាប់ពី Benfica ធើ្វការប្រកួតទល់នឹងក្រុម Tondela ដែលការប្រកួតបញ្ចប់ទៅដោយលទ្ធផលត្រឹម ០-០ ខណៈនេះជាការប្រកួតវិលត្រលប់មកវិញនៃលីគកំពូលព័រទុយហ្គាល់ ក្រោយត្រូវបានផ្អាកដោយសារ coronavirus។
សេចក្ដីរាយការណ៍បានឲ្យដឹងថា កីឡាករទាំង២ខាងលើ បានរងរបួសចំមុខរបស់គេពីការគប់ដុំថ្មចូលក្នុងឡានដឹកកីឡាកររបស់អ្នកគាំទ្រខ្លួន (Benfica) ខណៈជនសង្ស័យមិនទាន់ត្រូវបានប៉ូលីសកំណត់អត្ដសញ្ញាណនៅឡើយទេ។
សូមបញ្ជាក់ថា ការប្រកួតខាងលើនេះ Benfica ត្រូវឈ្នះជាដាច់ខាត ដើម្បីឡើងទៅកាន់កំពូលតារាងសាជាថ្មីដើម្បីជំនួសតំណែង Porto ប៉ុន្ដែក្រុមបានត្រឹមស្មើទៅវិញ ដែលធើ្វឲ្យអ្នកគាំទ្រមានកាខឹងសម្បា នឹងកើតចេញជាអំពើហិង្សា៕
ប្រភព៖ Dailymail