Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ចូលរួមរំលែកទុក្ខ! សុគន្ធ និសា តក់ស្លុតលោកយាយទទួលមរណភាព

កើតចាស់ឈឺស្លាប់ជាច្បាប់របស់ធម្មជាតិ ប៉ុន្តែពេលការបាត់បង់មនុស្សជាទីស្រលាញ់ គឺពិតជាពិបាកក្នុងការទទួលយកណាស់។

ជាក់ស្តែងនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ តារាចម្រៀងល្បីឈ្មោះអ្នកនាង សុគន្ធ និសា ជួបទុក្ខធំលោកយាយ ទទួលមរណភាពធ្វើឲ្យតារាស្រីរូបនេះសោកសៅស្លុតចិត្ត ស្ទើរតែទទួលយកមិនបាន។

អ្នកនាង សុគន្ធ និសា បានបង្ហោះសារយ៉ាងក្រៀមក្រំថា “ដំណើរដែលមិនបានព្រៀងទុកថ្ងៃនេះ​ ប្រៀបដូចជាសុបិន្ត​ ទៅកន្លែងដែលមិនបានគិតថាទៅ​ កន្លែងដែលមិនចង់ទៅ​ បែរជាត្រូវទៅដល់ ការគិតវាមិនដូចការពិត​ គ្មានអ្នកណាដឹងមុនថានឹងមានបញ្ហាអីកើតឡើងចំពោះយើងឡើយ​ តែបញ្ហាគឺមានចំពោះយើងជារៀងរហូត​ មានសុខក៏មានទុក្ខ​ តែគ្រប់គ្នាមើលមិនឃើញភាពស្ងប់ តែភាពស្ងប់នៅជាមួយយើងរហូត​ អ្វីៗគឺតាមដំណើរធម្មជាតិ (សូមវិញ្ញាណក្ខន្ធរបស់ម៉ាបានទៅកាន់ទីស្ងប់សុខ)”៕ ដោយ៖ លក្ខិណា

from: https://tnaot.com/km/m/detail/article/9326011