Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រពើព្រៃ២ក្បាលអុកឡុក​អ្នកស្រុក​នៅក្នុងរដ្ឋ Florida

សត្វក្រពើព្រៃ​ចំនួន២ក្បាល បាន​នាំគ្នា​បើកឆាក​ប្រយុទ្ធ ​យកឈ្នះចាញ់​​​នៅលើទីលាន​មុខទ្វារ​ផ្ទះ​របស់អ្នកស្រុក ស្ថិតក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក ។ ការបើកឆាកប្រយុទ្ធរបស់សត្វក្រពើព្រៃ​ ទាំងពីរក្បាល​នោះ​មានរយៈពេល​២០នាទី មុនពេលពួកវា​ចែកផ្លូវគ្នារៀងៗខ្លួន ។ 

ជាភស្តុតាង​ តាមកាមេរ៉ា​របស់ម្ចាស់លំនៅឋាន​ថតបានសកម្មភាពក្រពើព្រៃ​ខាំគ្នា ហើយត្រូវ​បានប្រភព UPI ដកស្រង់យកមកចុះផ្សាយ​ កាលពីថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ២០២០ បានទាក់ទាញ​អ្នកចូលទស្សនាយ៉ាងច្រើន។ 

បើតាមការរៀបរាប់​របស់ម្ចាស់ផ្ទះឈ្មោះ Sue Geshel បានបញ្ជាក់ថា គាត់បាននៅក្នុងផ្ទះ​ជាមួយប្តីរបស់គាត់ ឈ្មោះ Joe ស្ថិតនៅទីក្រុង Fort Myers រដ្ឋFlorida សហរដ្ឋអាមេរិក ។ ពេលនោះ ស្រាប់តែ​ឮសំឡេង​ដូចជា មានមនុស្សមកគោះទ្វារ​របស់ពួកគាត់ពីខាងក្រៅអ៊ីចឹង។ 

អ្នកស្រី Geshel បានបន្តថា នៅពេលនោះ ប្ដីរបស់គាត់ Joe បានមើលទៅខាងក្រៅ ហើយបានប្រាប់ថា «មានអ្នកដំណើរ​តាមព្រៃ ​ដែលមិនគួរឲ្យស្វាគមន៍​ ​ កំពុងស្ថិតនៅខាងមុខទ្វារផ្ទះរបស់យើង» ។ មុនដំបូង គាត់ស្មានថា ប្តីរបស់គាត់និយាយលេងសើច ប៉ុន្តែ​នៅពេលគាត់មើលទៅ ក៏ឃើញ​សត្វក្រពើព្រៃ​២ក្បាល កំពុងប្រយុទ្ធគ្នា ។ 

អ្នកស្រី​ Geshel បានបន្តថា សកម្មភាព​ប្រយុទ្ធគ្នារបស់ក្រពើព្រៃ​២ក្បាល ​នៅខាងមុខទ្វារ​ផ្ទះរបស់គាត់ ត្រូវថត​ជាប់ ​តាមរយៈកាមេរ៉ាសុវត្ថិភាព ។ សត្វលូន​ទាំងពីរ​ក្បាលនេះ​ បានវារចាកចេញទៅ​បាត់ ក្រោយប្រយុទ្ធគ្នា អស់រយៈពេល​ប្រហែល​២០នាទី។ 

គេឆ្ងល់ថា ហេតុអ្វីបានជាមានសត្វក្រពើព្រៃ​ ចូលមកអុកឡុកដល់​ភូមិឋានរបស់ពលរដ្ឋរស់នៅបែបនេះ។ ប៉ុន្តែ​អាជ្ញាធរ​ក្នុងតំបន់ ​មិនមានវិធានការ​ទប់ស្កាត់អ្វីបន្តិចសោះឡើយ ។ អ្នកស្រី Geshel បញ្ជាក់ថា កាលពីជាង​១០ឆ្នាំមុន គាត់ធ្លាប់បានឮប្រវត្តិ​ទាក់ទង​នឹងវក្រពើ​ព្រៃនេះដែរ ។ ប៉ុន្តែ​នៅត្រង់រឿង​វាខាំគ្នា ​នៅមុខផ្ទះរបស់អ្នកស្រុកបែបនេះ​ គឺគាត់មិនធ្លាប់ឮ ឬជួបប្រទេះទេ​ ហើយរឿងនេះ ពិតជាគួរឲ្យខ្លាចខ្លាំងណាស់៕ ប្រែ​សម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9325998