Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

គ្រឿងយន្តច្រើនប្រភេទត្រូវបានដាក់នៅក្នុងផ្សារទំនើបកណ្តាលទីក្រុងបាងកក

ខណៈពេលប្រទេសថៃ កំពុងបន្ធូរបន្ថយការរឹតបន្តឹងច្បាប់ ​មាន​ឆ្កែរ៉ូបូត​ឈ្មោះ​K9 បានចែកទឹកអាល់កុលលាងដៃដល់អ្នកទិញឥវ៉ាន់ក្នុងផ្សារមួយ​ដែលគ្រប់គ្នានឹកស្មានមិនដល់ ។

​​ឆ្កែរ៉ូបូតនេះ បំពាក់ដោយគ្រឿងបច្ចេកវិទ្យា ដែលស្ថិតនៅក្នុងផ្សារទំនើបដ៏ល្បីនៅកណ្តាលទីក្រុងបាងកក ហើយបានទាក់ទាញចំណាប់អារម្មណ៍មនុស្សម្នាជាច្រើន ជាពិសេសនោះ គឺកុមារតែម្តងដែលអាចទទួលបាន​ទឹកលាងដៃតាមរយៈដបភ្ជាប់នឹងខ្នងរបស់វា។

​​

​ AIS បាននិយាយថា «​វាបានបង្កភាពងាយស្រួលសម្រាប់ប្រជាជនក្នុងការលាងដៃរបស់ពួកគេដែលស្របទៅនឹងវិធានការបង្ការ​ជំងឺឆ្លង ជាពិសេសនៅក្នុងស្ថាន​ភាពមេរោគកូវីដ-១៩ នេះ»។ មិត្តរួមការងារ​ឆ្កែយន្ត K9 រួមមាន ROC ជាអ្នកត្រួតពិនិត្យសីតុណ្ហភាពភ្ញៀវ និង LISA ជាអ្នកបម្រើសេវាកម្មអតិថិជន។ AIS បានអះអាងថា «រ៉ូបូតនៅទីនេះមានតួនាទី​ជួយមនុស្សមិនមែនដើម្បីជំនួសពួកគេទេ»។ ក្នុងចំណោមភ្ញៀវទាំងអស់គេឃើញថាមានម្នាក់បាននិយាយថាឆ្កែនេះគួរឱ្យខ្លាចណាស់។

ប្រទេសថៃ បាន​បន្ធូរបន្ថយការរឹតបន្តឹងច្បាប់លើអាជីវកម្មជាបណ្តើរៗដែលបានអនុវត្តគោលការណ៍រក្សាគម្លាតដូចជា​

​ការអង្គុយក្នុងភោជនីយដ្ឋាន ជណ្តើរយន្ត ការកំណត់ចំនួនភ្ញៀវជាដើម៕

កែសម្រួលដោយ៖ ​ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9325966