
ទស្សនាវដ្ដី Forbes បាននិយាយថា Kylie Jenner មិនមែនជាមហាសេដ្ឋីទេ ប៉ុន្តែគឺជាតារាដែលរកចំណូលបានច្រើនជាងគេ
Kylie Jenner និង Kanye West កាលពីថ្ងៃព្រហស្បតិ៍បានឈរនៅលើកំពូលតារាងប្រចាំឆ្នាំរបស់ទស្សនាវដ្ដី Forbes ដែលជាតារាដែលមានប្រាក់ចំណូលខ្ពស់បំផុតប៉ុន្តែតារាកីឡារួមទាំង Roger Federer និង Lionel Messi បានឈរនៅចំណាត់ថ្នាក់ទី ១០។ Forbes បានប៉ាន់ប្រមាណថា Jenner រកចំណូលបាន ៥៩០ លានដុល្លារក្នុងរយៈពេល ១២ ខែចុងក្រោយដែលភាគច្រើនបានមកពីការលក់ភាគហ៊ុន ៥១% នៅក្នុងខ្សែបន្ទាត់ Kylie Cosmetics របស់នាងទៅឲ្យក្រុមហ៊ុន Coty ក្នុងឆ្នាំ ២០១៩។
Jenner អាយុ ២២ ឆ្នាំជាប្អូនស្រីរបស់ Kim Kadarsian បានធ្វើឱ្យមានការចាប់អារម្មណ៍កាលពីមួយសប្តាហ៍មុននៅពេលដែលទស្សនាវដ្តី Forbes បាននិយាយថាបន្ទាប់ពីបានពិនិត្យមើលទិន្នន័យពីការលក់របស់ក្រុមហ៊ុន Coty គឺលែងជឿជាក់ថានាងជាមហាសេដ្ឋីដូចដែលបានប្រកាសកាលពីមួយឆ្នាំមុន។ Jenner បានឆ្លើយតបដោយនិយាយថាការប៉ាន់ស្មានរបស់ទស្សនាវដ្តី Forbes ពីដំបូងគឺផ្អែកលើ «សេចក្តីថ្លែងការណ៍មិនត្រឹមត្រូវនិងការសន្មត់មិនត្រឹមត្រូវ»។
Kanya West ដែលបានរៀបការជាមួយ Kardashian អាចរកប្រាក់ចំណូលបានប្រហែល ១៧០ លានដុល្លារដែលភាគច្រើនបានមកពីកិច្ចព្រមព្រៀងរបស់លោកជាមួយផលិតផល Addidas ចំពោះយីហោស្បែកជើងYeezy របស់លោក។ West ក៏ជាតន្ត្រីករដែលជាអ្នករកប្រាក់ចំណូលបានច្រើនបំផុតតាមពីក្រោយដោយElton John ដែលរកចំណូលបានស្ទើរតែ ៨១ លានដុល្លារពីការប្រគំតន្រ្តី។ ទស្សនាវដ្តី Forbes បាននិយាយថាក្រុមតារាល្បីៗ ១០០ នាក់រកប្រាក់បាន ៦,១ ពាន់លានដុល្លារមុនពេលបង់ពន្ធនិងថ្លៃសេវាផ្សេងៗ ដែលជាការធ្លាក់ចុះ ២០០ លានដុល្លារពីឆ្នាំ ២០១៩ បន្ទាប់ពីជំងឺរាតត្បាតឆ្លង វីរុសកូរ៉ូណា បានបិទកីឡដ្ឋាននិងទីលានកីឡា៕ ប្រភព៖ reuters