ដោយសារតែវិបត្តិ Covid 19 ដែលធ្វើអោយប៉ះពាល់ទាំងស្រុងដល់វិស័យបាល់ទាត់ នៅលីគធំៗរបស់អឺរ៉ុប ការប្រកួតជាច្រើនត្រូវបានផ្អាក និងបិទទ្វារមិនអោយមានមនុស្សចូល។ ទោះជាយ៉ាងណា ការប្រកួតនឹងចាប់ផ្តើមឡើងវិញក្នុងខែមិថុនា ក្រោយស្ថានភាព Covid 19 មានការថមថយចុះខ្លាំង។
Premier League លីគកំពូលអង់គ្លេសក៏បានប្រកាសអំពីការវិលត្រឡប់មកវិញរបស់ខ្លួនផងដែរ ក្នុងពាក់កណ្តាលខែមិថុនានេះ។ លើសពីនេះ Premier League ក៏បានយល់ព្រមបណ្តោះអាសន្ន អោយមានការដូរជំនួសកីឡាករ៥រូបក្នុងមួយប្រកួតផងដែរ រហូតដល់ចប់រដូវកាលនេះ។
មូលហេតុដែលធ្វើអោយមានការធ្វើបែបនេះ ដោយសារតែកីឡាករទាំងអស់របស់ក្លឹបនៅលីគ បានផ្អាកការហ្វឹកហាត់រយះពេលយូរមិនធ្លាប់មាន ដែលធ្វើអោយថាមពលថមថយចុះ។ ដូចនេះការធ្វើបែបនេះនឹងជំរុញអោយមានការធូរស្រាលកម្លាំងពេលប្រកួត និងអោយកីឡាករច្រើនបានចូលរួមប្រកួតឡើងវិញ ពង្រឹងសមត្ថភាពផងដែរ។