ខ្សែប្រយុទ្ធរបស់ក្លឹបដែលមានមូលដ្ឋាននៅទីក្រុងMadrid គឺខ្សែប្រយុទ្ធមុខចាស់ Diego Costa ត្រូវបានចោទប្រកាន់ដោយតុលាការប្រទេសអេស្ប៉ាញថាបាន គេចវេសការបង់ពន្ធចំនួន ១លានអឺរ៉ូ ស្មើនឹង 1 លាន១សែនដុល្លារសហរដ្ឋអាមេរិក។
ការគេចវេសពីការបង់ពន្ធនេះគឺធ្វើឡើង តាំងពីឆ្នាំ២០១៤ ពេលដែលគេត្រូវបានលក់ទៅក្លឹប Chelseaដែលពេលនោះកីឡាករនេះផ្ទាល់ទទួលបានប្រាក់រហូតដល់ 5 លានអឺរ៉ូ។
បើយោងតាមច្បាប់ប្រទេស Diego Costa នឹងប្រឈមមុខជាមួយការជាប់ពន្ធធនាគារចំនួន ៦ខែ ប៉ុន្តែដោយសារការជាប់ពន្ធធនាគារនេះតិចជាង២ឆ្នាំ នោះDiego Costa អាចជំនួសវិញដោយការធានាអោយនៅក្រៅឃុំ និងត្រូវបង់ប្រាក់សំណងជំនួសវិញផងដែរ។