កីឡាករឆ្នើមរបស់ពិភពលោក Cristiano Ronaldo ត្រូវបានគេចាត់ទុកថាជាកីឡាករម្នាក់ក្នុងចំណោមកីឡាករល្អបំផុតក្នុងប្រវត្តិសាស្រ្តបាល់ទាត់។ វាមិនមែនជារឿងចៃដន្យ ដែលគេអាចក្លាយជាកីឡាករល្អបែបនេះ។ គេបានតស៊ូជំនះ និងហ្វឹកហាត់ខ្លាំងក្លាទម្រាំបានជោគជ័យដូចបច្ចុប្បន្ននេះ។
ជាក់ស្តែង កាលពីម្សិលមិញនេះ ព័ត៌មានជាច្រើនបានរាយការណ៏ថា កីឡាករសញ្ជាតិព័រទុយហ្គាល់មកដល់ក្លឹប Juventus ដើម្បីហ្វឹកហាត់មុនគេចំនួន៤ ម៉ោង។ នេះបញ្ជាក់អំពីការតាំងចិត្តរបស់គាត់ក្នុងការបន្តជាកីឡាករល្អបំផុតរបស់ពិភពលោក។
គួររម្លឹកបានដែរថា ទិន្នន័យអំពីរាងកាយរបស់ CR7 ក្រោយពេលវិលត្រឡប់ពីការសម្រាក ត្រូវបានរាយការណ៏គឺល្អជាងមុនសម្រាកទៅទៀត ដោយសារCR7 បានហ្វឹកហាត់នៅផ្ទះជាប់រហូតមិនខានទេ។