ខែ្សប្រយុទ្ធឆ្នើមរបស់ក្រុមជម្រើសជាតិអាល្លឺម៉ង់គឺ Timo Werner ត្រូវបានគេរាយការណ៍ថា បានព្រមព្រៀងទៅលើលក្ខខណ្ឌផ្ទាល់ខ្លួនហើយ ក្នុងការក្លាយជាកីឡាកររបស់ក្រុមតោខៀវ Chelsea នៅរដូវកាលក្រោយនេះ។
ក្រុមដែលមានមូលដ្ឋានក្នុងទីក្រុងឡុងដ៏នេះ បានយល់ព្រមក្នុងតម្លៃប្រមាណ ៥៥លានអឺរ៉ូ ឬ ៤៩.៤លានផោន ក្នុងការទិញផ្ដាច់កុងត្រារបស់ Timo នៅក្លឹប RB Leipzig ដែលនឹងត្រូវផុតនៅថៃ្ងចន្ទ ទី១៥ ខែមិថុនា ខាងមុខ។
មិនត្រឹមតែប៉ុណ្ណោះ Chelsea ក៏បានផ្ដលល់ថៃ្លនឿយហត់ដល់ Timo ដល់ទៅ ២០ម៉ឺនផោនក្នុង១សប្ដាហ៍ផងដែរ៕
ប្រភព៖ Sky Sports