តុលាការមីយ៉ាន់ម៉ាបានកាត់ទោសវេជ្ជបណ្ឌិតម្នាក់ឱ្យជាប់ពន្ធនាគារ ២១ខែ បន្ទាប់ពីគាត់បានប្រមាថព្រះសង្ឃក្នុងការជជែកវែកញែកអំពីសំណើបង្រៀនការអប់រំផ្លូវភេទនៅតាមសាលារៀន។
ព្រះតេជគុណជាន់ខ្ពស់មួយអង្គបានមានសង្ឃដីកាថា លោក Kyaw Win Thant មានអាយុ ៣១ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីខែឧសភាបន្ទាប់ពីមានការប្រើពាក្យមិនសមរម្យនៅក្នុងវត្តមួយនៅកណ្តាលទីក្រុង Meiktila។ អ្នកនាំពាក្យម្នាក់បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា តុលាការមួយនៅក្នុងទីក្រុង Mandalay បានកាត់ទោសវេជ្ជបណ្ឌិតក្រោមច្បាប់ព្រហ្មទណ្ឌដោយសារការប្រមាថសាសនារបស់រដ្ឋ។ លោក Kyaw Myo Win បាននិយាយថា លោកមានអារម្មណ៍សោកស្តាយយ៉ាងខ្លាំងដែលបានធ្វើទង្វើបែបនេះ។ តុលាការបានសម្រេចកាត់សេចក្តីរឿងក្តីនេះបន្ទាប់ពីជនល្មើសបានសារភាពថាពិតជាបានជេរប្រមាថព្រះសង្ឃមែន។ ការបង្ហោះលើគណនីហ្វេសប៊ុករបស់លោក Kyaw Win Thant បានឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់ព្រះសង្ឃជាច្រើនទៀតដែលបដិសេធការស្នើសុំរបស់រដ្ឋាភិបាលក្នុងការបង្រៀនការអប់រំផ្លូវភេទនៅតាមសាលារៀន។ គួរបញ្ជាក់ផងដែរថា សារបង្ហោះទាំងនោះត្រូវបានលុបចោលអស់ទៅហើយ។
មន្ត្រីជាន់ខ្ពស់មកពីមន្ទីរសាសនាក្នុងស្រុក Mandalay បានបញ្ជាក់ពីការកាត់ទោសនេះ។ ការអប់រំអំពីការរួមភេទមិនត្រូវបានបង្រៀនជាមុខវិជ្ជាដាច់ដោយឡែកនៅក្នុងសាលារៀនមីយ៉ាន់ម៉ាភាគច្រើនទេ ទោះបីជា សិស្សនៅកម្រិតថ្នាក់ធំក៏ដោយ។ ការស្នើសុំបញ្ចូលមេរៀននេះទៅក្នុងសាលាគឺជាប្រធានបទដ៏ក្តៅគគុកមួយនៅលើបណ្តាញសង្គម ប៉ុន្តែប្រទេសដែលកាន់ព្រះពុទ្ធសាសនាគឺគេគោរពនិងចាត់ទុកព្រះសង្ឃជាប្រភពដ៏មានឥទ្ធិពលនៃការណែនាំខាងសីលធម៌។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post