Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រុស្ស៊ីប្រកាសអាសន្ន ករណីហៀរប្រេង​ជាង២ម៉ឺនតោនចូលក្នុងទន្លេ

ប្រេង​ប្រហែល​២ម៉ឺនតោន បានហៀរ​​ខ្ចាយសាយភាយ​ ចូលទៅតាមដង​ទឹកទន្លេ ​ស្ថិតនៅតំបន់ Siberian ទីក្រុងឧស្សាហកម្ម Norilsk ខេត្ត Krasnoyarsk Krai ប្រទេសរុស្ស៊ី ។ ការបែកធ្លាយប្រេងបម្រុង​ទុកនេះ បានជំរុញឲ្យ​លោកប្រធានាធិបតី ​ពូទីន ចេញការប្រកាសអាសន្ន។ 

អ្នកបរិស្ថានបានហៅហេតុការណ៍មួយនេះ​ថា ប្រកបដោយគ្រោះថ្នាក់បំផុត ហយវាកំពុងតែគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់​បរិស្ថាន​ថែមទៀតផង។ អ្នកទទួលខុស​ត្រូវ​​របស់ក្រុមហ៊ុនប្រេងនេះ ក៏​​ត្រូវបានឃាត់ខ្លួន ហើយ​ប្រឈម​នឹងការចោទប្រកាន់ទោសថែមទៀតផង។ 

ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានប្រកាសអាសន្ន នៅក្នុងទីក្រុង Norilsk បន្ទាប់ពីមានការលេចធ្លាយប្រេងឥន្ធនៈដ៏ច្រើនសម្បើមបែបនេះ ហើយវាបានហូរចូលទៅក្នុងទឹកទន្លេ។ 

ឧប្បត្តិហេតុនេះបានកើតឡើង កាលពីសប្តាហ៍មុនមកម្ល៉េះ នៅពេលធុងប្រេងបម្រុងទុកពីរោងចក្រថាមពលកម្ដៅក្នុងតំបន់ បានលេចធ្លាយប្រេងម៉ាស៊ូត ជាង២ ម៉ឺនតោន ។ ហេតុការណ៍នេះ​បានធ្វើឲ្យមានពណ៌ក្រហម​នៅតាមដងទន្លេ ប៉ុន្តែត្រូវបានយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរសហព័ន្ធរុស្ស៊ីផងដែរ ។

ក្រុមហ៊ុនមេរបស់រោងចក្រដែលជាក្រុមហ៊ុនយក្សលោហធាតុឈ្មោះ Norilsk Nickel នោះ បានលើកឡើងថា គ្រោះថ្នាក់នេះបានកើតឡើង ដោយសារតែការជ្រាបទឹក ទើបនាំឱ្យមានការលេច​ធ្លាយបង្គោលទ្រទ្រង់ នៅក្រោមធុង ។

ក្នុងសន្និសីទតាមទូរទស្សន៍មួយ កាលពីថ្ងៃទី៣ ខែមិថុនា លោក ពូទីន បានរិះគន់យ៉ាងខ្លាំង ចំពោះការមិនបានរាយការណ៍ និងមានប្រតិកម្មភ្លាមៗ ចំពោះឧប្បត្តិហេតុនេះ។ មន្ត្រីក្នុងតំបន់​ បានប្រាប់លោក ពូទីន ថា អាជ្ញាធរបានទទួលដំណឹងអំពីស្ថានការណ៍បែកធ្លាយនេះ ពីរថ្ងៃ ក្រោយពេលមានការបង្ហោះនៅលើបណ្តាញសង្គម៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9325586