រយៈពេលជាង១សប្តាហ៍កន្លងមកនេះ អាមេរិកប្រឈមនឹងបាតុកម្មជាប្រវត្តិសាស្ត្រ ដោយសារមានអំពើហិង្សាកើតឡើង។ បាតុកម្មប្រឆាំងនឹងការរើសអើងជាតិសាសន៍ ហើយទាមទារយុត្តិធម៌ឲ្យបុរសស្បែកខ្មៅ George Floyd ជុំវិញករណីប៉ូលិសអាមរិកសង្កត់ក រហូតដល់ស្លាប់ ។ ប្រធានាធិបតី ដូណាល់ ត្រាំ បានរៀបចំគម្រោងប្រើប្រាស់កម្លាំងយោធា ដើម្បីបំបែកហ្វូងបាតុករ នៅទីក្រុងជាច្រើន។
សារព័ត៌មាន VOV បានធ្វើបទសម្ភាសន៍ជាមួយសាស្ត្រាចារ្យប្រវត្តិសាស្ត្រ និង វិទ្យាសាស្ត្រនយោបាយ លោក Steven Ekovich មកពីមហាវិទ្យាល័យ (The American University of Paris) ស្តីពីបញ្ហាកំពុងកើតឡើង នៅលើទឹកដីអាមេរិក។ លោក Steven Ekovich បានលើកឡើងថា ប៉ុន្មានថ្ងៃកន្លងមក អាមេរិកប្រឈមនឹងបញ្ហាជាច្រើន ហើយការទទួលខុសត្រូវធ្លាក់ទៅលើអ្នកណា? ពលរដ្ឋក្នុងតំបន់ ឬកម្លាំងជំរុញពីខាងក្រៅ ដើម្បីសម្រេចគោលដៅរបស់ខ្លួន? ដើម្បីឆ្លើយតមនឹងសំណួរទាំងនេះ គេត្រូវតែដាក់ហេតុការណ៍ក្នុងស្ថានភាពផ្សេងគ្នា។
ជាដំបូង គឺត្រូវតែរំឭកដល់ប្រវត្តិសាស្ត្រ ក្នុងទំនាក់ទំនងជាមួយក្រុមជនជាតិ នៅលើទឹកដីអាមេរិក ជាពិសេសគឺទំនាក់ទំនងជាមួយកម្លាំងសន្តិសុខ និង សហគមន៍ជនជាតិស្បែកខ្មៅ នៅអាមេរិក តែម្ដង។ ជាច្រើនទសវត្សរ៍កន្លងមកហើយ មានអំពើហិង្សាជាច្រើន តែងតែកើតឡើង ពាក់ព័ន្ធនឹងកម្លាំងសន្តិសុខអាមេរិកជាមួយជនជាតិស្បែកខ្មៅ។ ហេតុការណ៍បានកើតឡើង គឺពាក់ព័ន្ធនឹងការរើសអើងជាតិសាសន៍ ដែលជាបញ្ហាកើតឡើង ជាយូរយារណាស់មកហើយ នៅក្នុងប្រវត្តិសាស្ត្រអាមេរិក។
រយៈពេលជាងកន្លះសតវត្សរ៍កន្លងមក ក្រុមជនជាតិស្បែកខ្មៅ នៅអាមេរិក មានការរីកចម្រើនយ៉ាងខ្លាំង ផ្ទុយទៅវិញក្នុងភ្នែកពលរដ្ឋអាមេរិក ក្រុមជនជាតិស្បែកខ្មៅ គឺជាក្រុមក្រីក្រ ទាសករ ដែលជាអ្នកបង្កឲ្យទឹកដីអាមេរិកខ្មៅ (l’Amérique noir)…។ និយាយរួមមក ការមិនមានតម្លាភាព រវាងជនជាតិស្បែកខ្មៅ និងស្បែកស នៅអាមេរិក នៅតែបន្តកើតមាន និងការរើសអើងជាតិសាស្ត្រនៅតែបន្ត ។
ជាមួយគ្នានេះដែរ ការដាក់ស្ថានភាពខាងលើ នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត នៅអាមេរិក នាពេលនេះ លោកJoe Biden កំពុងតែមានប្រៀប និងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីក្រុមជនជាតិស្បែកខ្មៅ ដោយ លោកធ្លាប់បានលើកឡើងថា លោកនឹងឲ្យជនជាតិស្បែកខ្មៅ ធ្វើជាអនុប្រធានាធិបតី ក្នុងនោះមានភរិយារបស់អតីតប្រធានាធិបតី អូបាម៉ា ក៏ជាជនជាតិស្បែកខ្មៅផងដែរ៕ ប្រែសម្រួលដោយ៖ MEO