អ្នកជំងឺកូវីដ១៩ នៅជុំវិញពិភពលោក បានកើនឡើង ជាង ៦,៦ លាននាក់ គិតមកត្រឹមថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ ។
បើតាមការចេញផ្សាយរបស់ Worldometers ដែលជាគេហទំព័រតាមដាន និងផ្សព្វផ្សាយតួលេខ អំពីអ្នកជំងឺកូវីដ១៩ នៅពិភពលោក បានបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ន អ្នកឆ្លងជំងឺនេះបានកើនឡើងជាង ៦ ៦៩២ ៥២២ នាក់ ។
ប្រភពបន្តថា ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ១៩ ទាំងនោះ មាន ៣៩២ ២៨៦ នាក់បានបាត់បង់ជីវិត ។
ប្រភពព័ត៌មានដដែល បានបញ្ជាក់ថា អ្នកជំងឺ ៣ ២៣០ ១០៤ នាក់ បានជាសះស្បើយផងដែរ ។
សូមបញ្ជាក់ថា វីរុសកូវីដ១៩ ផ្ទុះឡើងដំបូងគេ នៅក្នុងខែធ្នូ ឆ្នាំ២០១៩ នាទីក្រុងវូហាន ខេត្តហ៊ូប៉ី ភាគកណ្តាលប្រទេសចិន ។
មកទល់នឹងបច្ចុប្បន្ននេះ អ្នកជំនាញវេជ្ជសាស្ត្រ មិនទាន់រកឃើញថ្នាំព្យាបាល ឬវ៉ាក់សាំងបង្ការជាក់លាក់នៅឡើយ។
សហរដ្ឋអាមេរិក, ប្រេស៊ីល, រុស្ស៊ី, អេស្ប៉ាញ, អង់គ្លេស ។ល។ ជាប្រទេសដែលមានអ្នកឆ្លងជំងឺកូវីដ១៩ច្រើនជាងគេបំផុត ខណៈជំងឺនេះ ត្រូវគេដឹងថា បានឆ្លងរាតត្បាតនៅលើដែនដី និងប្រទេស ប្រហែល២៩៩នៅជុំវិញពិភពលោក ៕ ប្រែសម្រួលដោយ៖ thach yat