
ថ្មីៗនេះប្រទេសមីយ៉ាន់ម៉ា(ភូមា)បានក្លាយទៅជាកន្លែងក្នុងក្តីស្រមៃរបស់មនុស្សជាច្រេីនជុំវិញពិភពលោក ព្រោះវាបានបង្អួតសម្រស់នៅក្នុងរឿង ដេីមទ្រូងស្ទេីរតែប្រេះព្រោះលួចស្រលាញ់លោកស្វាមី (My Husband in Law) ដែលកំពុងចាក់ផ្សាយនៅលេីកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៣របស់ថៃ។ អញ្ចឹងហេីយកុំចាំយូរ យេីងទៅលេងមីយ៉ាន់ម៉ាទាំងអស់គ្នា ចង់ដឹងថាវាមានកន្លែងពិសេសអ្វីខ្លះឲ្យយេីងទៅទស្សនា។
១. សមុទ្រចេតិយបាកាន
កន្លែងមួយដែលអ្នកទាំងអស់គ្នាមិនសូវចាប់អារម្មណ៍ហេីយវាក៏នៅមិនឆ្ងាយពីយេីងប៉ុន្មានដែរអ្នកខ្លះក៏ស្គាល់កន្លែងនេះតាមរយៈរូបភាពប៉េងប៉ោងហោះលេីបណ្តាញសង្គម។ កន្លែងនេះមានឈ្មោះថាសមុទ្រចេតិយបាកាន។ វាជាកន្លែងមេីលថ្ងៃរះលំដាប់ពិភពលោក ហេីយក៏ជាសម្បត្តិបេតិកភណ្ឌពិភពលោក UNESCO ដែលបានឆក់យកបេះដូងអ្នកទេសចរណ៍មកពីគ្រប់ទីកន្លែងផងដែរ។
២. ចេតិយ អាណាន់ដា
ទៅបួងសួងនៅចេតិយ អាណាន់ដាដែលជា វិមានតំណាងសេចក្ដីស្រលាញ់ គេជឿថាបេីគូស្នេហ៍ណាបានទៅបួងសួងនៅទីនោះ នឹងស្រលាញ់គ្នារហូតដល់ចាស់ ស្នេហានឹងគង់វង្សស្ថិតថេរយូរអង្វែង។
៣.មហាចេតិយមាសស្វេដាកន
ទៅបួងសួងព្រះប្រចាំថ្ងៃកំណេីតរបស់យេីងនៅមហាចេតិយមាសស្វេដាកន ដែលជាវត្តចំណាស់ជាងគេ និងស័ក្ដិសិទ្ធបំផុតនៅមីយ៉ាន់ម៉ា ដេីម្បីសុំសេចក្តីសុខសិរីមង្គល រួចចាកទុក្ខភ័យទាំងពួង។
៤.មហាចេតិយស្វេជិកង
អ្នកស្រុកជឿថាការទៅបួងសួងនៅមហាចេតិយស្វេជិកងនេះ យេីងធ្វេីអីក៏នឹងបានសំរេច មានមុខមានមាត់ក្នុងសង្គម ឈ្នះអស់មារសត្រូវទាំងអស់។
៥.បឹងទន្លេសាបអុីនឡេ
បឹងទន្លេសាបអុីនឡេ ជាបឹងធំទីពីររបស់មីយ៉ាន់ម៉ា វាជាកន្លែងមេីលថ្ងៃលិច ដ៏រ៉ូមែនទិចមួយ។ អ្នកទេសចរណ៍ក៏អាចទៅរៀនពីការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនភូមានៅទីនោះផងដែរ។
៦.វត្តទិឡូមីនឡូ
ទៅថ្វាយបង្គុំព្រះនៅវត្តទិឡូមីនឡូ ដេីម្បីអោយជីវិតស្ងប់សុខ និងជួបប្រទះតែលាភសំណាង។