សេដ្ឋកិច្ច៖ ក្រុមហ៊ុនយក្សរបស់សហរដ្ឋអាមេរិក Amazon.com កំពុងពិភាក្សានៅដំណាក់កាលដំបូងដើម្បីទិញភាគហ៊ុនដែលមានតម្លៃយ៉ាងហោចណាស់ ២ ពាន់លានដុល្លាររបស់ក្រុមហ៊ុនទូរស័ព្ទចល័ត Bharti Airtel ដែលនេះយោងតាមការចុះផ្សាយរបស់គេហទំព័រ Shortpedia នៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២០ នេះ។
ប្រភពដដែលបានបញ្ជាក់ទៀតថា ប្រសិនបើកិច្ចព្រមព្រៀងនេះដំណើរការទៅមុខ ក្រុមហ៊ុន Amazon នឹងទទួលបានភាគហ៊ុនប្រមាណជា ៥ ភាគរយដោយផ្អែកលើតម្លៃទីផ្សារបច្ចុប្បន្នរបស់ Airtel។ ទោះបីយ៉ាងណាក៏ដោយ កិច្ចពិភាក្សារវាងភ្នាក់ងារ Bharti និង Amazon គឺស្ថិតនៅដំណាក់កាលដំបូងហើយលក្ខខណ្ឌនៃកិច្ចព្រមព្រៀងអាចផ្លាស់ប្តូរបាន។
គួរបញ្ជាក់ផងដែរថា Bharti Airtel ជាក្រុមហ៊ុនទូរគមនាគមន៍ធំបំផុតទីបីរបស់ឥណ្ឌាដែលមានអតិថិជនជាង ៣០០ លាននាក់៕
ប្រែសម្រួលដោយ៖ ពិសិទ្ធិ