បច្ចេកវិទ្យា៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google បានសម្រេចដកចេញកម្មវិធីរបស់ ឥណ្ឌាចំនួន២ តែម្តងដោយមិនទុកមុខឲ្យប្រទេសនេះសោះ គឺកម្មវិធីដែលមានឈ្មោះថា “Remove China Apps“ ដែលប្រែថា លុបកម្មវិធីរបស់ចិន និងកម្មវិធីមួយទៀតឈ្មោះ Mitron ដែលនេះយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Shortpedia នៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២០ នេះ ។
តាមប្រភពដដែលបានឲ្យដឹងទៀតថា កម្មវិធីទាំង ២ នេះបង្កើតឡើងក្នុងគោលបំណងចង់លើកកំពស់កម្មវិធីក្នុងស្រុកឡើងវិញ ដោយសារប្រជាជនមួយចំនួនធំចូលចិត្តប្រើកម្មវិធីរបស់ចិន ។ ជាក់ស្តែងកម្មវិធីឈ្មោះ Mitron ជាកម្មវិធីមួយដែលធ្វើឲ្យប៉ះពាល់ដល់ប្រជាប្រិយរបស់កម្មវិធី Tik Tok និងកម្មវិធី Remove China Apps បង្កើតក្នុងគោលបំណងរារាំងមិនឲ្យចិនរកចំណូលបានតាម Apps ។
ទោះបីយ៉ាងណាក៏ដោយ google បានបញ្ជាក់ថា សម្រាប់កម្មវិធីទាំង ២ ត្រូវបានដកចេញវិញដោយសារកម្មវិធីនេះបានបំពានលើគោលការណ៍របស់ក្រុមហ៊ុន ៕
ប្រែសម្រួលដោយ៖ ពិសិទ្ធិ