Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ស្រ្តីម្នាក់ត្រូវបានគេសង្ស័យថាបានសម្លាប់កូនស្រីខ្លួនឯងដើម្បីបានដីរបស់កូន

ខេត្ត Nakhon Si Thammarat៖ ប៉ូលិស​​មានភស្តុតាងគ្រប់គ្រាន់ដែលបញ្ជាក់ថាស្ត្រីជាម្តាយបានសម្លាប់កូនស្រីរបស់ខ្លួន​ដើម្បីទទួលបានដី​ធ្លី។ 

លោកវរសេនីយ៍ទោ Somporn Prisawanit ប្រធាន​ប៉ុស្តិនគរបាល Bang Khan បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប៉ូលិសមានភស្តុតាងយ៉ាងច្បាស់ដែលបញ្ជាក់ថាលោកស្រី Prateep Jindawong អាយុ ៥៤ ឆ្នាំបានប្រើប្រដាប់មួលខ្ចៅសម្លាប់កូនស្រីឈ្មោះថា ​Chonthira Jindawong អាយុ ២៩ឆ្នាំកាលពីខែមេសា។ ប៉ូលិសបានចោទប្រកាន់​សង្ស័យពីបទឃាតកម្មគិតទុកជាមុនហើយនាង​ត្រូវបានដោះលែងឱ្យនៅក្រៅឃុំដោយបង់ពិន័យជាប្រាក់ចំនួន ២០០០០បាត បន្ទាប់ពីនាងត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារ។ ជនរងគ្រោះដែល​ជាកូនត្រូវគេសម្លាប់នៅក្នុងផ្ទះដែលស្ថិតនៅភូមិ​Moo ២ ​ឃុំ ​tambon Ban Lam Naoក្នុងស្រុក​ Bang Khan ខេត្ត Nakhon Si Thammarat កាលពីថ្ងៃទី១១ ខែមេសា។

រូបតំណាង

​ម្តាយដែលជាជនសង្ស័យបានប្រាប់ប៉ូលិសថា មានចោរ​ម្នាក់បានចូលទៅប្លន់នៅក្នុងផ្ទះហើយបានសម្លាប់កូនស្រីរបស់គាត់។ លោក Somporn បាននិយាយថា ​ស្រ្តីជាម្តាយមានជម្លោះជាមួយកូនស្រី ព្រោះចង់ឲ្យកូនគាត់លក់ចម្ការដូងប្រេងមានទំហំ ១០រ៉ៃ តែកូនស្រីមិនព្រមលក់សោះ។ ស្រ្តីជាម្តាយបានប្រាប់ប៉ូលិសថា កូនស្រីគាត់ត្រូវគេសម្លាប់ខណៈពេលគាត់និងស្វាមីបានចេញទៅក្រៅ ហើយ​បង្អួចដែលបានខូចគឺជាកន្លែងដែលចោរគាស់ ប៉ុន្តែតាមពិតថ្ងៃដែលជនរងគ្រោះបានស្លាប់ គឺជនរងគ្រោះនៅផ្ទះតែពីរនាក់ជនសង្ស័យ។ លើសពីនេះប៉ូលិសបាននិយាយថា ប្រសិនបើមានចោរគាស់ផ្ទះមែន​ នោះរបស់ដែលនៅជិតបង្អួចនិងបែកបាក់ ហើយបង្អួចក៏គួរតែមានស្នាមគាស់ដែរ មិនមែនខូចខាតតិចតួចបែបនេះទេ។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9322660