
ក្រុមតារា K-pop និងផលិតកម្មក្នុងប្រទេសកូរ៉េជាច្រើនបានបង្ហាញការគាំទ្ររបស់ពួកគេចំពោះចលនា Black Lives Matter ទៅលើមនុស្សជាជនជាតិស្បែកខ្មៅ ។
តារាល្បីៗជាច្រើននៅក្នុងឧស្សាហកម្ម K-pop បានបង្ហោះ និងបរិច្ចាគជាទឹកប្រាក់ដើម្បីគាំទ្រដល់ចលនា Black Lives Matter ដែលក្នុងនោះរួមមាន ក្រុម MONSTA X, ក្រុម ATEEZ, លោក Jay Park, លោក Jae សមាជិកក្រុម DAY6, ក្រុម Crush, លោក Mark សមាជិកក្រុម GOT7, កញ្ញា Yeri សមាជិកក្រុម Red Velvet, កញ្ញា Tiffany សមាជិកក្រុម MOMOLAND, កញ្ញា Tiffany សមាជិកក្រុម Girls ‘Generation, កញ្ញា Heize និងតារាជាច្រើនទៀត ។
យោងតាមសារព័ត៌មាន Newsis បានឱ្យដឹងថា សូម្បីតែក្រុម BTS ក៏កំពុងត្រៀមធ្វើវិភាគទានដល់ចលនានេះដែរ។ ប្រភពពីផលិតកម្ម Big Hit Entertainment បានចែករំលែកថា “ពួកគេកំពុងចាត់វិធានការផ្ទេរប្រាក់ ប៉ុន្តែពួកគេមិនបានបង្ហាញពីទីកន្លែងដែលត្រូវបរិច្ចាគ និងទឹកប្រាក់មានចំនួនប៉ុន្មាននោះទេ” ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ soompi