Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បទ “Kill This Love” របស់ BLACKPINK ក្លាយជា MV ទី៣ ដែលទទួលបានការចូលទស្សនាច្រើន

វីដេអូបទចម្រៀង “Kill This Love” របស់កំពូលក្រុមតារាចម្រៀងស្រី BLACKPINK ក្លាយជា MV ទី៣ ដែលទទួលបានអ្នកចូលទស្សនាច្រើនខ្លាំងមែនទែននៅក្នុងបណ្តាញសង្គម YouTube ។

នៅថ្ងៃទី០៤ ខែមិថុនានេះ បទចម្រៀង “Kill This Love” ទទួលបានការចូលទស្សនារហូតទៅដល់ ៨៥០លានដង ដោយប្រើពេលត្រឹមតែ ១ឆ្នាំ ២ខែ ចាប់តាំងពីការចេញផ្សាយកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ១២ព្រឹក ម៉ោងក្នុងប្រទេសកូរ៉េ ។

គួរបញ្ជាក់ផងដែរថា បទចម្រៀង “Kill This Love” គឺជាវីដេអូបទចម្រៀងទី៣ របស់ក្រុម BLACKPINK បន្ទាប់ពីបទ “DDU-DU DDU-DU” និងបទ “BOOMBAYAH” ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ soompi

from: https://tnaot.com/km/m/detail/article/9321115