Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

យន្ដហោះចម្បាំងស៊ីរី វាយប្រហារទៅលើមូលដ្ឋានកងជីវពលជីហាត

ក្រោយទទួលបានយន្ដហោះចម្បាំង MiG-29 ពីរុស្ស៊ី មក កងទ័ពអាកាសរបស់ស៊ីរី បានបើកការវាយប្រហារទៅលើទីតាំងរបស់ក្រុមជីវពល នៃគណបក្សអ៊ិស្លាមតួគីស្ដង់ ដឹកនាំដោយជនបរទេស (TIP) នៅភាគពាយព្យ នៃតំបន់ជនបទ Hama និងតំបន់ជិតខាង Latakia។

ប្រភពព័ត៌មានពីតំបន់ Latakia បានឲ្យដឹងថា កងទ័ពអាកាសស៊ីរី បានបើកការវាយប្រហារយ៉ាងខ្លាំង នៅតាមតំបន់ភាគពាយព្យ នៃតំបន់ Hama ។ នៅទីនោះ ជាមូលដ្ឋានរបស់ក្រុមជីហាត ស្ថិតក្នុងទីក្រុង Al-Sirmaniyeh ។

ប្រភពព័ត៌មានដដែល បានបន្ដថា កងទ័ពស៊ីរី នឹងពង្រីកការវាយប្រហារទៅលើដែនដីគ្រប់គ្រង Latakia ជាទីដែលកងទ័ពអាកាសស៊ីរី ទម្លាក់គ្រាប់បែកជាញឹកញាប់ទៅលើទីតាំងរបស់គណបក្ស TIP ស្ថិតក្នុងទីក្រុងលើកំពូលភ្នំដ៏សំខាន់ Kabani ។ កងទ័ពអាកាសស៊ីរី បានផ្ដោតយ៉ាងសំខនាន់ទៅលើតំបន់នោះ បន្ទាប់ពីកងជីវពលជីហាត វាយប្រហារមកលើកងទ័ព ស៊ីរី​ (SAA) និងមូលដ្ឋានកងទ័ពរុស្ស៊ី នៅលើទឹកដីស៊ីរី។ ទោះជាយ៉ាងណា កងទ័ពស៊ីរី នៅមិនទាន់រាយការណ៍ពីចំនួនអ្នកស្លាប់ និងរងរបួសនោះឡើយ៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9320709