ភ្នំពេញ៖ កម្លាំងនគរបាល នៃអគ្គនាយកដ្ឋានប្រឆាំងបទល្មើសក្លែងក្លាយ បានចុះទៅបិទទីតាំងសិប្បកម្ម ផលិតទឹកសៀង ទឹកម្ទេស ដែលផលិតគ្មានអនាម័យ គ្មានបច្ចេកទេសត្រឹមត្រូវ តាមស្តង់ដា ស្ថិតនៅក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០នេះ ។
មន្ត្រីនគរបាលដែលបានចុះដល់ទីតាំងឲ្យដឹងថា សិប្បកម្មខាងលើ ផលិតទឹកសៀង ទឹកម្ទេស គ្មានអនាម័យ គ្មានបច្ចេកទេសត្រឹមត្រូវ លាយផ្សំឡើង គ្មានគុណភាព គ្មានច្បាប់អនុញ្ញាតិ បង្កផលប៉ះពាល់ដល់សុខភាពពលរដ្ឋ។
ឆ្លងការការត្រួតពិនិត្យ ផ្លូវច្បាប់ អ្នកជំនាញបច្ចេកទេស ត្រូវបានសមត្ថកិច្ចជំនាញ ក្រោមការសម្របសម្រួលផ្លូវច្បាប់ សម្រេចបិទផ្អាកទីតាំងផលិត និងហៅនាំម្ចាស់ទីតាំងទៅសាកសួរ នៅអគ្គនាយកដ្ឋាន ដើម្បីអនុវត្តន៍បន្តតាមនីតិវិធី ៕ ដោយ៖ ផេង ភាព