Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ដំណឹងថ្មីពីកាមេរ៉ា Galaxy Note20+ អាច Zoom បានត្រឹម 50X

Samsung នឹង​ប្រកាស​ចេញ​ត្រកូល Galaxy Note20 នា​ខែ​សីហា​ខាង​មុខ ដែល​​គេ​រំពឹង​ថា​វា​នឹង​មាន​លក្ខណៈ​សម្បត្តិ​មួយ​ចំនួន​ស្រដៀង​នឹង​​​ត្រកូល Galaxy S20 ដែរ។ ​ចុង​ក្រោយ​នេះ​គេ​បាន​ដឹង​ដំណឹង​អំពី​លក្ខណៈ​សម្បត្តិ​​នៃ​កាមេរ៉ា​របស់ Galaxy Note20+ ដែល​ដំណឹង​នេះ​បាន​ពី IceUniverse អ្នក​ចែក​ចាយ​ដំណឹង​លេច​ធ្លាយ​ច្បាស់ៗ​ទាក់ទង​នឹង Samsung។

Galaxy Note20+ នឹង​មាន​កាមេរ៉ា​មេ​ទំហំ ១០៨MP ជា​ Sensor Samsung Bright HM1 ដូច​ដែល​មាន​ប្រើ​លើ​ Galaxy S20 Ultra ដែរ។ កាមេរ៉ា​មេ​នេះ​នឹង​មាន​អម​ដោយ​​ Laser Autofocus ជំនួស​ឲ្យ​ ToF ដើម្បី​កែខៃ​បញ្ហា​ Focus មិន​សូវ​ច្បាស់​​មាន​លើ Galaxy S20 Ultra។សម្រាប់​កាមេរ៉ា Ultrawide នឹង​មាន​ទំហំ ១២MP ជា​ Sensor ISOCELL Fast 2L3 ដែល​វា​មាន​នូវ​មុខងារ PDAF មក​ជា​មួយ។ មួយ​ទៀត​គឺ​កាមេរ៉ា Periscope ដែល​វា​មាន​ទំហំ ១៣MP ជា​ Sensor Samsung Slim 3M5។ Sensor នេះ​មាន​ទំហំ​តូច​ជាង​ Sensor ដែល​គេ​បាន​ប្រើ​លើ Galaxy S20 Ultra ហើយ​សមត្ថភាព​ Zoom របស់​វា​បាន​កំណត់​នៅ​ត្រឹម 50X ប៉ុណ្ណោះ៕

from: https://tnaot.com/km/m/detail/article/9320415