
ដូចដែលយើងបានដឹងហើយថា ប្រសិនបើខ្សែប្រយុទ្ធ Lautaro Martinez និងខ្សែបម្រើប្រយុទ្ធ Neymar អាចផ្លាស់មកទឹកដី Camp Nou នៅរដូវក្តៅនេះពិតមែននោះ វានឹងក្លាយជាក្តីសុបិន្តដ៏ធំបំផុតរបស់ក្លិប Barcelona ក៏ដូចជាអ្នកគាំទ្រផងដែរ។
ស្របពេលដែលឃើញពីតម្រូវការចង់បានរបស់ក្លិបយក្ស Barcelona មកលើកីឡាករឆ្នើមទាំងពីររូបនេះ ក្លិប Paris Saint-Germain និង Inter កំពុងតែត្រៀមដាក់តម្លៃខ្លួនផ្ទេរកីឡាកររបស់ខ្លួនក្នុងកម្រិតខ្ពស់។ កាលពីមួយរយៈមុន ក្លិប Inter មានការរាយការណ៍ថា ពួកបានគេត្រៀមជាស្រេចសម្រាប់ឱ្យខ្សែប្រយុទ្ធ Martinez ចាកចេញ ដោយកំណត់តម្លៃផ្ទេរចំនួន១១១លានផោន ទៅឱ្យក្លិបណាដែលចង់បាន។
យ៉ាងណាមិញ បើយោងតាមគេហទំព័រ Sport បានឱ្យដឹងថាក្លិប PSG ចង់លក់ Neymar ក្នុងតម្លៃចំនួន ១៧៥លានផោន ក្រោយឮដំណឹងថា ក្លិប Barca ចង់បានអតីតខ្សែបម្រើប្រយុទ្ធរបស់ពួកគេត្រឡប់ទៅអេស្ប៉ាញវិញនៅរដូវក្តៅនេះ។
គួររំលឹកផងដែរថា Neymar បានចាកចេញពី Barca ទៅចូលរួមជាមួយ PSG ក្នុងតម្លៃខ្លួនផ្ទេរកំណត់ត្រាពិភពលោកចំនួន ២២២លានផោនកាលពីឆ្នាំ២០១៧៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore