Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តួកគីបើកទ្វារព្រំដែនជាមួយ អ៊ីរ៉ង់-អ៊ីរ៉ាក់

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មតួកគី បានថ្លែង កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ថា តួកគីបានបើកច្រកទ្វារព្រំដែនរបស់ខ្លួនឡើងវិញជាមួយអ៊ីរ៉ង់ និងអ៊ីរ៉ាក់ បន្ទាប់ពីបិទទ្វារ អស់រយៈពេលជាច្រើនខែ ដើម្បីទប់ស្កាត់ជំងឺកូវីដ​១៩ ឆ្លងរាតត្បាត ។

លោកស្រី Ruhsar Pekcan រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​តួកគី​ បានថ្លែងថា ច្រកទ្វារព្រំដែន Habur និង Gurbulak ត្រូវបើកឲ្យដំណើរការជាថ្មី សម្រាប់ដឹកជញ្ជូនទំនិញជាលក្ខណៈអន្តរជាតិ។

លោកស្រីបានថ្លែងថា ការរឹតត្បិត នាពេលកន្លងមកនោះ ត្រូវបានបន្ធូរបន្ថយវិញ ពីព្រោះ​ការឆ្លងរាលដាលពីវីរុសកូវីដ​១៩ នៅទូទាំងពិភពលោក​ មានការធ្លាក់ចុះ ក៏ដូចជា ការថយចុះករណីកូវីដ​១៩ នៅក្នុងប្រទេស​អ៊ីរ៉ាក់ និងអ៊ីរ៉ង់ ផងដែរ ។ 

លោកស្រីបានបន្ថែមថា​​ ការបើកទ្វារគយឡើងវិញនេះ ក៏ជាការបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលបានអនុវត្ត នៅអំឡុងពេលបិទទ្វារ ដើម្បីទប់ស្កាត់ការរាតត្បាតពីវីរុស​នោះ។ 

កាលពីដើមខែមីនា ឆ្នាំ២០២០ តួកគី​បាន​បិទទ្វារព្រំដែន​របស់ខ្លួន​ជាមួយ​ប្រទេសជិតខាង ក្នុងនោះ រួមមាន អ៊ីរ៉ង់ និងអ៊ីរ៉ាក់ ផងដែរ ដើម្បីទប់ស្កាត់​ការឆ្លងរាតត្បាតវីរុសកូវីដ​១៩ ។ 

ក្រោយការប្រកាសបិទ​ទ្វារ​ព្រំដែន​នោះ ក្រសួងពាណិជ្ជកម្ម​តួកគី​ បានផ្តោតទៅលើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​បរទេស​សេរី​ ដើម្បីបន្ត​ការនាំចេញ និងនាំចូលរបស់តួកគី​ ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9320387