Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ចៅក្រមអនុញ្ញាតឲ្យម្ចាស់ភាគហ៊ុនប្ដឹង Apple ដែលលាក់បាំងរឿង iPhone ធ្លាក់ចុះចំនួនលក់នៅចិន

ចៅក្រម​សហព័ន្ធ​​មួយ​រូប​បាន​សម្រេច​ថា Apple ត្រូវ​ប្រឈម​មុខ​នឹង​ពាក្យ​បណ្ដឹង​ដែល​ចោទ​ប្រកាន់​ក្រុមហ៊ុន​ថា​បាន​លាក់​បាំង​ការ​ពិត​​អំពី​តម្រូវ​ការ​ iPhone ក្នុង​ប្រទេស​ចិន ដែល​នាំ​ឲ្យ​ម្ចាស់​ភាគហ៊ុន​ខាត​បង់​ទឹក​ប្រាក់​រាប់​សិប​ពាន់​លាន​ដុល្លារ។ ចៅក្រម​ឈ្មោះ​ Yvonne Gonzalez Rogers បាន​សម្រេច​ថា​ ម្ចាស់​ភាគហ៊ុន​អាច​ប្ដឹង​ Apple ជុំវិញ​ការ​លើក​ឡើង​របស់​លោក Tim Cook ដែល​អួត​អំពី​តម្រូវ​ការ​​ខ្លាំងក្លា​លើ iPhone ស៊េរី​ថ្មី នា​ថ្ងៃ​ទី ១​ ខែ​វិច្ឆិកា​ ២០១៨ ជា​ថ្ងៃ​ដែល Apple ប្រកាស​អំពី​លទ្ធផល​ចំណូល​ចំណាយ​ប្រចាំ​ត្រីមាស​ទី ៤ ឆ្នាំ ២០១៨។ ប៉ុន្តែ​ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក Apple បាន​ប្រាប់​ដល់​ដៃ​គូ​ដំឡើង​ iPhone ធំ​របស់​ខ្លួន ​ឲ្យ​កាត់​បន្ថយ​ការ​ផលិត។

ចៅក្រម​ Rogers បាន​សរសេរ​ថា ៖ “ដោយ​គ្មាន​​គ្រោះ​មហន្តរាយ​កើត​ឡើង ឬ​ហេតុផល​​​​ផ្សេងៗ វា​ពិបាក​នឹង​ជឿ​ណាស់​ថា Tim Cook មិន​បាន​ដឹង​មុន​​ថា​​តម្រូវ​ការ iPhone ក្នុង​ប្រទេស​ចិន​មាន​ការ​ធ្លាក់​ចុះ ប៉ុន្មាន​ថ្ងៃ​​​​​មុន​ក្រុមហ៊ុន​កាត់​បន្ថយ​ចំនួន​ផលិត។” នៅ​ថ្ងៃ​ទី ២ ខែ​មករា ឆ្នាំ ២០១៩ ដោយ​សារ​តែ​លទ្ធផល​នៃ​តម្រូវ​ការ​ធ្លាក់​ចុះ​នេះ​បាន​បង្ខំ​ឲ្យ Apple ធ្វើ​ការ​កែ​សម្រួល​លើ​ការ​ព្យាករណ៍​​អំពី​ចំណូល​ប្រចាំ​ត្រីមាស​ទី ១ ឆ្នាំ ២០១៩ ​ដែល​តិច​ជាង​ការ​ព្យាករណ៍​លើក​ដំបូង​ដល់ ៩​ពាន់​លាន​ដុល្លារ​ឯណោះ។ ក្រោយ​ការ​កែ​សម្រួល​នេះ តម្លៃ​ហ៊ុន​របស់ Apple ធ្លាក់​ចុះ​ដល់ ១០% នៅ​ថ្ងៃ​បន្ទាប់​ ធ្វើ​ឲ្យ​តម្លៃ​ Apple លើ​ទីផ្សារ​​ថយ​ចុះ​​ ៧៤​ពាន់​លាន​ដុល្លារ៕

from: https://tnaot.com/km/m/detail/article/9320359