Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Mark Zuckerberg ជា​សេដ្ឋី​​ពិត​មែនតែ​កុំ​គិត​ថា​ជីវិត​លោក​ហ៊ឺហាដូច​អ្នក​គិត​ឲ្យ​សោះ

ទើប​វ័យ ៣៦ ឆ្នាំ​ Mark Zuckerberg ជា​ស្ថាបនិក​ជោគជ័យ​មួយ​រូបក្នុង​ការ​បង្កើត​បណ្ដាញ​សង្គម​យក្ស Facebook។ បើ​និយាយ​ពី​ទម្លាប់​រស់​នៅ​ប្រចាំ​ថ្ងៃបុរស​សេដ្ឋី​សញ្ជាតិ​អាមេរិក​រូប​នេះ ក៏​​មិន​ខុស​មនុស្សសាមញ្ញឯទៀត​ដែរ។

ថ្លែង​ក្នុង​កម្មវិធី Facebook Live Q&A លោក Mark ប្រាប់​ថា លោក​រមែង​ងើប​ម៉ោង ៨ ព្រឹក ហើយ​ឆ្លៀត​ឆែក​មើល Facebook, Messenger និង WhatsApp លើ​ទូរសព្ទ​ជា​ទៀងទាត់។​ ក្រោយ​ឆែក​រឿងរ៉ាវ​មួយ​ចំនួន​ចប់​រួចរាល់ លោក​ឆ្លៀត​ចេញ​ទៅ​ខាង​ក្រៅ​ហាត់ប្រាណយ៉ាង​តិច ៣ ដង​ក្នុង​មួយ​សប្តាហ៍។

ពេល​ខ្លះ​លោក​ច្រើន​យក​កូន​ឆ្កែ Beast ទៅ​ជាមួយ ដោយ​មេ​ធំ​ខាង​បច្ចេកវិទ្យា​​គិត​ថាការ​ធ្វើ​បែប​នេះ ជំរុញ​ឲ្យ​មាន​អារម្មណ៍​សប្បាយ​រីករាយ​បំផុត។ ក្រោយ​ហាត់ប្រាណ​ចប់ Mark មិន​ខ្វល់​ច្រើន​ទេ​រឿង​អាហារ​ពេល​ព្រឹក មាន​អីហូប​ហ្នឹង​តែ​ម្តង (ទម្លាប់​មិន​ចូលចិត្ត​ចំណាយ​ពេល​ច្រើន លើ​ការ​សម្រេច​ចិត្ត​តូចតាច)។

Mark មាន​ទម្លាប់​ប្រើ​សំលៀកបំពាក់​ដដែល​រាល់​ថ្ងៃ ដោយ​ឈុត​ធ្វើ​ការ​របស់​ Zuckerberg មាន​ខោ​ខោវប៊យ, ស្បែកជើង​ប៉ាតា អម​អាវ​ដៃ​ខ្លី​ពណ៌​ប្រផេះ។ ឆ្លើយឆ្លង​ជុំវិញ​រឿង​នេះ​កាល​ឆ្នាំ ២០១៤ Zuckerberg ប្រាប់​ទៅ​មហាជន “ខ្ញុំ​ចង់​ឲ្យ​ជីវិត​មួយ​នេះ​មាន​ការ​សម្រេច​ចិត្ត​តិច​បំផុត​ តាម​ដែល​អាច​ធ្វើ​ទៅ​បាន”។​

Mark ធ្វើ​ការ​ប្រហែល ៥០ ទៅ ៦០ ម៉ោង​ក្នុង​មួយ​សប្តាហ៍​នៅ Facebook។ លោក​ថ្លែង​យ៉ាង​ដូច្នេះ “ខ្ញុំ​ចំណាយ​ពេល​ច្រើន​បំផុត​ដើម្បី​រក​មធ្យោបាយ​ភ្ជាប់​ពិភពលោក​ ឲ្យ​មាន​ទំនាក់ទំនង​កាន់​តែ​ប្រសើរ​ឡើង ប៉ុន្តែ​ភាគ​ច្រើន​មិន​ស្ថិត​ក្នុង​ពេល​បម្រើការ​នៅ​ការិយាល័យ ឬ​អង្គប្រជុំ​នោះ​ទេ”។

បុគ្គលិក​ជំនិត​ ១២ រូប​នៅ​ពី​ក្រោយ​​លោក​ អង្គុយ​ចាំ​លុប Comment និង Post ខុស​គោលការណ៍​លើ​ទំព័រ Facebook របស់​លោក Mark។​ សម្រាក​ពី​ការងារ Mark ចំណាយ​ពេល​រៀន​ភាសា​ចិន​កុកងឺ ហើយ​ទម្លាប់​អាន​សៀវភៅ​ថ្មី​យ៉ាង​តិច ១ ក្បាល​រៀងរាល់ ២ សប្តាហ៍។ Mark ក៏​ចំណាយ​ពេល​មួយ​ចំនួន ធ្វើ​ដំណើរ​កម្សាន្ត​ជាមួយ​ក្រុម​គ្រួសារ៕

from: https://tnaot.com/km/m/detail/article/9320285