ក្រុមបិសាចក្រហម Man Utd បានផ្ដល់នូវតម្លៃខ្លួន Kalidou Koulibaly ៧១លានផោន ដើម្បីយកគេទៅទឹកដី Old Trafford ប៉ុន្តែក្លឹប Napoli ដាច់ត្រឹម ៨៩លានផោន ទុកឱកាសឱ្យ PSG នាំចេញនៅរដូវក្ដៅខាងមុខ។ តម្លៃខ្លួនរបស់ខ្សែការពារកណ្ដាល Koulibaly បានធ្លាក់ចុះ ខណៈកាលពីរដូវក្ដៅមុន គេមានតម្លៃរហូតដល់ ១០៧លានផោន។ ចំណែកដំណឹងចាកចេញរបស់កីឡាករសេណេហ្គាល់ បានកើតមានច្រើនឆ្នាំហើយ ប៉ុន្តែត្រូវជាប់គាំងនៅកីឡដ្ឋាន Stadio San Paolo និងបានបង្ហាញខ្លួន ២៣៣ប្រកួត ឱ្យ Napoli។
បំណងចាកចេញរបស់កីឡាករវ័យវ័យ២៨ឆ្នាំ អាចនឹងកើតឡើងឆាប់ៗ បើសិនជើងឯករង Serie A រដូវកាលមុន Napoli មិនបានលេង Champions League ហើយគេអាចទៅចូលរួមជាមួយkក្លឹបការពារដំណែងជើងឯក Juventus, Lazio, Inter Milan និង Atalanta។ ក្រៅពីក្រុមបិសាចក្រហម Manchester United ចង់បាន Koulibaly ហើយនោះ ក្រុមហង្សក្រហម Liverpool និងក្រុមជើងឯកលីគបារាំង PSG ក៏ចង់បានគេដូចគ្នា៕