Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កូនតូចម្នាក់ ដេករមៀលធ្លាក់ចូលទឹកស្អុយលង់ស្លាប់

ភ្នំពេញ៖ ក្មេងប្រុសអាយុ១ឆ្នាំម្នាក់បានដេក រមៀលធ្លាក់ពីលើផ្ទះចូលប្រឡាយទឹកស្អុយបឹងត្របែកបណ្ដាលឲ្យលង់ស្លាប់ យ៉ាងអាណោចអាធ័ម ​កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៤ខែ មិថុនា ឆ្នាំ២០២០ ស្ថិត​នៅភូមិ៥ ក្រុម ៣១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមសម្ដីឪពុកបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានក្រោកតាំងពីវេលាម៉ោង២ ដើររើសអេតចាយទុកអោយកូនដេក ជាមួយបងប្អូន៣នាក់ទៀត ក្រោយពីត្រលប់មកពីរើស អេតចាយវិញ បាត់កូនប្រុសអាយុ១ឆ្នាំម្នាក់ ក៏ដើររកប្រទះឃើញកូនស្លាប់ក្នុងប្រឡាយទឹកស្អុយ ស្លាប់បាត់បង់អាយុជីវិត បង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើង នឹងប្រញាប់រាយការណ៍ ជូនសមត្ថកិច្ចចុះមកកន្លែងកើតហេតុ។

​​សមត្ថកិច្ចជំនាញផ្នែកកោសល្យវិច្ច័យ ​បានបញ្ជាក់ឲ្យដឹងថា ក្មេងប្រុសខាងលើពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន រួចធ្វើកំណត់ហេតុប្រគល់សពឲ្យសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ សួង សាម

from: https://tnaot.com/km/m/detail/article/9320028