ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានគេប្រទះឃើញមកដល់ ទីលានហ្វឹកហាត់របស់ក្លឹប Juventus មុនមិត្តរួមក្រុមរហូតដល់ទៅ ៤ម៉ោង នេះបើយោងតាមការចុះផ្សាយរបស់ AS English។ Ronaldo បានចំណាយពេលមកដល់មុន ៤ម៉ោងនេះដើម្បីធ្វើការ លំហាត់ប្រាណកម្ដៅសាច់ដុំ និងហ្វឹកហាត់ម្នាក់ឯងសិន មុនពេលដែលមិត្តរួមក្រុមមកដល់ ហ្វឹកហាត់រួមគ្នា។
យ៉ាងណាមិញ នៅពេលត្រលប់មកហ្វឹកហាត់វិញនេះ ខ្សែប្រយុទ្ធនេះ ថែមទាំងត្រូវបានគេសរសើរថា មានកាយសម្បទាមាំមួនថែមទៀតផង បន្ទាប់ពីផ្អាកហ្វឹកហាត់មួយរយៈ ដែលនេះបានបង្ហាញឲ្យឃើញ Ronaldo បានធ្វើការហាត់ដោយខ្លួនឯងពេលឈប់សម្រាកកន្លងទៅនេះ។ គួរបញ្ជាក់ផងដែរថា មិនថា Ronaldo តែមួយរូបនេះ កីឡាករនានាជាច្រើននៅក្លឹប Juventus នេះបានត្រលប់មកខិតខំហ្វឹកហាត់វិញ ដើម្បីត្រៀមការប្រកួតនៅ Serie A នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ខាងមុខ៕