ខ្សែប្រយុទ្ធ Lionel Messi មិនទាន់ច្បាស់ថាអាចលេងបើកឆាក La Liga វិញឱ្យក្រុម FC Barcelona បានឬអត់នោះទេ បន្ទាប់ពីរូបគេមានបញ្ហារបួសសាច់ដុំ។
កីឡាករវ័យ៣២ឆ្នាំខាងលើ បានខកខានចូលរួមហ្វឹកហាត់កាលពីថ្ងៃពុធកន្លងទៅនេះ ក្រោយពីមានបញ្ហាសាច់ដុំ។ ស្របពេលដែល La Liga នឹងត្រលប់មកវិញនៅសប្ដាហ៍ក្រោយផងនោះ គេនៅមិនទាន់ច្បាស់ថា Messi ធ្ងន់ធ្ងរ ឬអត់នោះទេ។ ប្រភពនៅអេស្ប៉ាញបានបញ្ជាក់ទៀតថារបួសនេះ នឹងតម្រូវឱ្យ Messi ហ្វឹកហាត់ម្នាក់ឯងតិចៗសិន មុនពេលអាចចូលរួមជាមួយក្រុមបាន។
រំលឹកថាក្រុម Barcelona នឹងត្រូវប៉ះក្រុម Mallorca នៅថ្ងៃទី១៣ខែមិថុនាឆ្នាំ២០២០ខាងមុខនេះ ដែលជាប្រកួតបើកឆាកលីគ La Liga វិញ។ នារដូវកាលនេះ កីឡាករអាហ្សង់ទីន រកបាន១៩គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន១២គ្រាប់ផងដែរ មុនពេលរដូវកាលត្រូវផ្អាកដោយសារ Covid-19 ៕