ស្ពានថ្មើរជើងឆ្លងកាត់ផ្លូវជាតិលេខ៥ថ្មីដំបូងគេក្នុងខេត្តពោធិ៍សាត់គ្រោងសាងសង់ ត្រង់ចំនុចសារម្ទីរខេត្តពោធិ៍សាត់ ទល់មុខស្ថានីយប្រេង ឥន្ធនៈតេលា។
អង្គប្រជុំសាមញ្ញលើកទី១២ ឆ្នាំទី១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០នេះ បានពិនិត្យ និងអនុម័ត ស្ថាបនាស្ពានថ្មើរជើងឆ្លងកាត់ផ្លូវជាតិលេខ៥ ទល់មុខសារមន្ទីរខេត្តពោធិ៍សាត់ ដែលការសាងសង់នឹងធ្វើឡើងនាពេលឆាប់ៗខាងមុខ នេះបើតាមទំព័រ Facebook របស់សាលាខេត្តពោធិ៍សាត់។
តាមប្រភពខាងលើមិនបានបញ្ជាក់ពីតម្លៃ និងពេលវេលាជាក់លាក់នៃការសាងសង់នោះទេ ។