Juventus ត្រូវបានគេដឹងថា ឈានដល់ការពិភាក្សាជាមួយក្លឹប Barcelona ដើម្បីខ្ចីជើងខ្សែបម្រើប្រយុទ្ធ Ousmane Dembele ក្នុងរដូវក្ដៅនេះ។ Dembele តែងតែជួបបញ្ហារបួសជារឿយៗ ចាប់តាំងពីផ្ទេរពី Borussia Dortmund កាលពីឆ្នាំ២០១៧ ក្នុងតម្លៃខ្លួន៩៧លានផោន ហើយ Barcelona ពេលនេះក៏ចង់លក់គេចេញដែរ។ យោងតាមសារព័ត៌មានអេស្ប៉ាញឲ្យដឹងថា Juventus បានបើកការពិភាក្សាជាមួយ Barca ក្នុងការចុះកុងត្រាយក Dembele ក្រោមលក្ខខណ្ឌខ្ចីជើង។
ប្រភពបន្តថា Juventus កំពុងសម្លឹងរកជម្រើសប្រយុទ្ធបន្ថែមទៀត ដោយសារតែទម្រង់លេងធ្លាក់ុះរបស់កីឡាករ Juan Cuadrado នៅប៉ុន្មានឆ្នាំនេះ និងកីឡាករ Federico Bernardeschi ស្ថិតនៅក្រៅជម្រើសលោក Maurizio Sarri។ យ៉ាងណាក្ដី ក្លឹបរហស្សនាមសេះបង្កង់ក៏មានការបារម្ភពីកំណត់ត្រារបួសរបស់ Dembele នៅកីឡដ្ឋាន Nou Camp ហើយពួកគេចង់ខ្ចីជើងមួយរយៈសិនមុនពេលសម្រេចចិត្តទិញផ្ដាច់៕