ខ្សែបម្រើ Bruno Fernandes បាននិយាយថាខ្លួនស្រក់ទឹកភ្នែក នៅពេលដឹងថាការផ្ទេរមកលេងនៅ Manchester United បានសម្រេចកាលពីខែមករាកន្លងទៅ។ Bruno បានផ្លាស់មកលេងនៅ Old Trafford កាលពីខែមករាកន្លងទៅ ពីក្រុម Sporting មក។ ការផ្ទេរមកលេងនៅក្រុមបិសាចក្រហមនេះ គឺជាក្ដីស្រមៃរបស់គេ ព្រោះជាច្រើនរដូវកាលមកហើយ ខ្លួនតែងតែចង់មកលេងនៅលីគអង់គ្លេស ជាពិសេសចួលរួមជាមួយ Man Utd តែម្ដង។
ខ្សែបម្រើព័រទុយហ្គាល់ដែលកំពុងធ្វើឱ្យអ្នកគាំទ្រ Man Utd ពេញចិត្តខ្លាំងខាងលើបាននិយាយថា៖ “សម្រាប់ខ្ញុំ ការបានមកលេងនៅទីនេះ គឺជាក្ដីស្រមៃធំបំផុតក្នុងអាជីពបាល់ទាត់។ ពេលខ្ញុំដឹងថាខ្ញុំបានមកលេងនៅទីនេះ ខ្ញុំបានប្រាប់ទៅប្រពន្ធ បងប្អូនទាំងអស់ ពីការសប្បាយចិត្តរបស់ខ្ញុំ រហូតដល់ស្រក់ទឹកភ្នែក។ ខ្ញុំនឹងប្រឹងប្រែងខ្លាំងបំផុត ដើម្បីក្លឹបមួយនេះ”៕