Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ្នកតំណាងផលិតកម្ម D-Nation បដិសេធពាក្យចចាមអារ៉ាមនៃការវះកាត់កែសម្ផស្សរបស់ Park Bom

អ្នកតំណាងផលិតកម្ម D-Nation របស់កញ្ញា Park Bom បានបដិសេធពាក្យចចាមអារ៉ាមរឿងវះកាត់កែសម្ផស្សរបស់នាង ។

អតីតសមាជិកក្រុម 2NE1 រូបនេះបានធ្វើឱ្យមហាជនក៏ដូចជាអ្នកគាំទ្រទាំងក្នុងនិងក្រៅស្រុកមានការព្រួយបារម្ភជាខ្លាំង បន្ទាប់ពីឃើញកញ្ញាបង្ហាញខ្លួននៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ “Grand Bell Awards” លើកទី៥៦ កាលពីម្សិលមិញនេះ។ នៅថ្ងៃទី៤ ខែមិថុនានេះក៏មានទីភ្នាក់ងាររបស់កញ្ញាបានឆ្លើយតបទៅនឹងការផ្លាស់ប្តូររូបរាងរបស់កញ្ញា Park Bom។ រីឯម្ចាស់ផលិតកម្ម D-Nation បានបញ្ជាក់ថា “Park Bom នឹងត្រៀមចេញនូវអាល់ប៊ុមបទចម្រៀងថ្មីរបស់ខ្លួនក្នងឆ្នាំនេះផងដែរ” ។

ម្ចាស់ផលិតកម្មក៏បានបន្តទៀតថា “កញ្ញាកំពុងយកចិត្តទុកដាក់លើអាល់ប៊ុមបទចម្រៀងថ្មី ដូច្នេះធ្វើឱ្យកញ្ញាញុំាច្រើនបន្តិច ដែលជាហេតុធ្វើឱ្យនាងឡើងទម្ងន់និងមានការផ្លាស់ប្តូរសម្រស់បែបនេះ ។ មិនត្រឹមតែប៉ុណ្ណោះក៏មានអ្នកតំណាងមកពីផលិតកម្មម្នាក់ទៀតបានបដិសេធនូវពាក្យចចាមអារ៉ាមនៃការវះកាត់កែសម្ផស្សរបស់កញ្ញាថែមទៀតផង៕ 

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ allkpop

from: https://tnaot.com/km/m/detail/article/9319892