Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្លឹបយក្សមួយនៅអឺរ៉ុប ចូលរួមប្រជែង Man Utd ដណ្ដើម Sancho ពី Dortmund

ក្លឹបអធិរាជស Real Madrid បានចូលរួមប្រជែងជាមួយក្លឹបបិសាចក្រហម Manchester United ក្នុងការដេញថៃ្លយកខែ្សប្រយុទ្ធ Jadon Sancho ពីក្លឹប Borussia Dortmund។

ខែ្សប្រយុទ្ធវ័យក្មេងសញ្ជាតិអង់គ្លេស ត្រូវបានក្លាយជាមុខសញ្ញាធំរបស់ក្រុមយក្សអង់គ្លេសនេះ តាំងពីរដូវកាលមុនមកម្ល៉េះ ស្របពេលរដូវកាលនេះ អតីតយុវជនរបស់ក្លឹបមេឃខៀវ Manchester City បានបង្ហាញទម្រង់លេងរឹតតែអស្ចារ្យ ដោយគិតត្រឹមពេលនេះរូបគេអាចស៊ុតបញ្ចូលទីចំនួន២០គ្រាប់ និងបញ្ជូន២០ដង ក្នុងកម្មវិធីផ្សេងៗ (១៧គ្រាប់ និងបញ្ជូន១៧ដង ក្នុងលីគ Bundesliga)។

យ៉ាងណាក្ដី បើតាមកាសែត AS របស់អេស្ប៉ាញនៅថៃ្ងនេះបានចុះផ្សាយថា ក្លឹបជើងឯកអឺរ៉ុប ១៣សម័យ Real Madrid ក៏បានចូលរួមប្រជែងជាមួយ Man Utd ក្នុងការចង់បាន Sancho ផងដែរ ខណៈសាមីខ្លួនក៏មិនទាន់ក៏មិនទាន់បង្ហើបពីសញ្ញាអ្វីក្នុងការចាកចេញទៅណាឡើយ។

ចាំមើលថាតើ Sancho នឹងចាកចេញពី Dortmund ទៅកាន់ Real Madrid ឬ Manchester United ឬ ស្ថិតនៅអាល្លឺម៉ង់ដដែលនៅរដូវកាលក្រោយ?

ប្រភព៖ AS

from: https://tnaot.com/km/m/detail/article/9319832