Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កងទ័ពឥណ្ឌាសង់ផ្លូវយន្ដហោះចម្បាំងចុះចត ត្រៀមសង្រ្គាមជាមួយប្រទេសជិតខាង

ស្របពេលស្ថានការណ៍ កាន់តែតានតឹងជាមួយនឹងប្រទេសចិន និងប៉ាគីស្ថាន ដែលជាប្រទេស​ជិ​តខាងនោះ កងទ័ពឥណ្ឌា បានចាប់ផ្ដើមសាងសង់ផ្លូវរត់របស់យន្ដហោះចម្បាំង ចុះចតបន្ទាន់ មានចម្ងាយ៣គីឡូវម៉ែត្រ ស្របនឹងផ្លូវជាតិ Srinagar ឆ្ពោះទៅកាន់ Jammu ស្ថិតនៅភាគខាងត្បូង ​ស្រុក Anantnag តំបន់កាស្មៀរ។

បើតាមសារព័ត៌មាន Deccanherald បានផ្សាយ នៅថ្ងៃទី៤ ខែមិថុនា ថា ការសាងសង់ផ្លូវរត់របស់យន្ដហោះចម្បាំងនេះ បានចាប់ផ្ដើម តាំងពីថ្ងៃទី១ ខែមិថុនា មកម៉្លេះ។ ការងារនេះនឹងត្រូវធ្វើបានលឿនបំផុត តាមតែអាចធ្វើបាន។ ប៉ុន្ដែរហូតមកដល់ពេលនេះ​ ដីត្រូវបានចាក់បំពេញអស់ហើយ ហើយការសាងសង់ផ្លូវនេះ បានសាងសង់ដោយក្រុមហ៊ុនសំណង់ក្នុងស្រុកមិនល្បីល្បាញមួយ ឈ្មោះ ​Fetch Constructions ។ ការសាងសង់ផ្លូវរត់របស់យន្ដហោះចម្បាំងឥណ្ឌា បានកើតឡើង ក្រោយពេលមានស្ថានការណ៍កាន់តែតានតឹងជាមួយនឹងប្រទេសជិតខាង រួមមាន ចិន និង ប៉ាគីស្ថាន ដែលជាប្រទេសមាននុយក្លេអ៊ែរច្រើនដូចគ្នា។ 

មន្រ្ដីយោធាឥណ្ឌា បានឲ្យដឹងថា ផ្លូវរត់របស់យន្ដហោះចម្បាំងនេះ សាងសាងនៅជាប់នឹងផ្លូវជាតិ NH-44 ស្ថិតក្នុងតំបន់ Bijbehara ។ ផ្លូវនេះក៏អាចនឹងត្រូវប្រើប្រាស់ សម្រាប់យន្ដហោះចម្បាំង ចុះចតបន្ទាន់ ក្នុងគ្រាមានសង្រ្គាមកើតឡើង ហើយព្រលានយន្ដហោះទាំងអស់ ត្រូវបានទម្លាក់គ្រាប់បែក កម្ទេចចោល។

 មន្រ្ដីអាជ្ញាធរផ្លូវជាតិឥណ្ឌា (NHAI) បានអះអាងថា ប្រសិនបើកើតមានករណីបន្ទាន់ យន្ដហោះចម្បាំង អាចចុះចតបាន។ ប៉ុន្ដែមន្រ្ដី NHAI ​មិនបានបញ្ជាក់ព័ត៌មានលម្អិតនោះទេ។ 

លោកឧត្ដមសេនីយ៍ A Sengupta មន្រ្ដីយោធាជាន់ខ្ពស់ បានថ្លែងថា សំណង់ផ្លូវរត់របស់យន្ដហោះនេះ មិនពាក់ព័ន្ធនឹងការឈរជើងរបស់កងទ័ពចិន នៅតាមខ្សែបន្ទាត់ព្រំដែន LAC ស្ថិតក្នុងដែនដី Ladakh នោះឡើយ។ ប៉ុន្ដែផ្លូវរត់របស់យន្ដហោះចម្បាំងនេះ អាចនឹងត្រូវប្រើប្រាស់ សម្រាប់សមយុទ្ធយោធាតែប៉ុណ្ណោះ។ 

លោកឧត្ដមសេនីយ៍ បានបញ្ជាក់ថា ទៅថ្ងៃអនាគត ផ្លូវល្បឿនលឿនទាំងអស់ នឹងអាចរចនាឡើង សម្រាប់ជាផ្លូវរត់របស់យន្ដហោះចម្បាំងចុះចត ឬប្រតិបត្ដិការសឹកផងដែរ។ ផ្លូវទាំងនោះ នឹងត្រូវប្រើប្រាស់សម្រាប់យន្ដហោះចម្បាំង ខណ:មូលដ្ឋានកងទ័ពអាកាស ឬអាកាសយានដ្ឋាន ត្រូវបានសត្រូវទម្លាក់គ្រាប់បែក កម្ទេចចោលអស់៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9319821